Banner KNP Detail Top

បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទីលានចាក់សម្រាមស៊ិនទ្រី ភូមិស្លាកែត សង្កាត់ស្លាកែត


ខេត្តបាត់ដំបង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មេីស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទីលានចាក់សម្រាមស៊ិនទ្រី ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង ខេត្តបាត់ដំបង និងនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ម៉ូ ប៉ុល ភេទប្រុស អាយុ៦១ ឆ្នាំ មុខរបរទិញអេតចាយ ទីលំនៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង ។
២-ឈ្មោះ លី គឹមសួអី ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិចំការសំរោង១ សង្កាត់ ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ។
៣-ឈ្មោះ សេង ប៊ុនសុង ហៅប្រុស ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤-ឈ្មោះ អ៉ឹង ផានិត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង /ខេត្តបាត់ដំបង នឹងដកហូតវត្ថុតាង
-គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន១០កញ្ចប់ ទម្ងន់ ២៩៨,៧១ក្រាម
-ទូរស័ព្ទដៃ ៣គ្រឿង
-ជញ្ជីងថ្លឹងគ្រឿងញៀន ០២គ្រឿង
-ម៉ូតូ ០២គ្រឿង
-ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន។
-ប្រាក់ចំនួន ៥,០០០,០០០ រៀល
៧-កូនកាំបិត ០១ ដើម
ជនសង្ស័យ និង វត្ថុតាងកំពុងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង