Banner KNP Detail Top

ឃាត់ជនសង្ស័យប្រុសស្រី ១០នាក់ ករណីកាត់ទូរកុងទីន័រលួចយកសំណ ខេត្តកំពង់ស្ពឺ

ឃាត់ជនសង្ស័យប្រុសស្រី ១០នាក់ ករណីកាត់ទូរកុងទីន័រលួចយកសំណ ខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ ៖ កម្លាំងជំនាញនៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនក្រុមជនសង្ស័យចំនួន១០នាក់ទៅសាលាដំបូងខេត្តនាថ្ងៃទី១៩ខែមករាឆ្នាំ២០២៤។
ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលត្រូវបញ្ជូនខ្លួននេះរួមមាន ៖
១.ឈ្មោះធេង ស៊ីណា ភេទស្រីអាយុ៤៤ ឆ្នាំនៅផ្ទះជួល ភូមិខោប សង្កាត់ច្បារមន។
២.ឈ្មោះខៀវ ខុំ ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិភ្នំដី សង្កាត់ច្បាមន ក្រុងច្បារមន។
៣.ឈ្មោះសុខ វណ្ណី ភេទប្រុសអាយុ៣១ឆ្នាំ នៅផ្ទះជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចកំពង់ស្ពឺ។
៤.ឈ្មោះធី វិរ: ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គ
ស្នួល ខេត្តកណ្តាលដកហូត:រថយន្តCamry ពណ៌ស ស្លាកលេខភ្នំពេញ2AM.6546 ទូរស័ព្ទ
OPPO ១គ្រឿង ៥.ឈ្មោះម៉ុន វ៉ាន់ថេង ភេទប្រុសអាយុ៣៨ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតទូរស័ព្ទដៃម៉ាកTECNO។


៥.ឈ្មោះប៊ី សុខគង់ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិ.ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដកហូតរថយន្តPRIUS ពណ៌ខៀវស្លាកលេខភ្នំពេញ2BE.1014 ទូរស័ព្ទ ២គ្រឿងម៉ាកVIVO 1 ម៉ាកOPPO 1និងកាបូប៣បេ ។
៦.ឈ្មោះអ៊ុក ផានិត ភេទប្រុសអាយុ២៥ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចានដកហូតទូរស័ព្ទ Iphone X ។
៧.ឈ្មោះទន់ ជាតិ ភេទប្រុសអាយុ៣៣ឆ្នាំ នៅបន្ទប់ជួល ភូមិបឹងកៅ ឃុំបែកចាន
ដកហូត:រថយន្តPRIUS ស្លាកលេខភ្នំពេញ2BC.5973 ទូរស័ព្ទ២គ្រ ម៉ាក
SAMSONG កាបូប៦បេ ម៉ូទ័រកាត់ដែក និងរ៉ូឡូភ្លើង ៦.ឈ្មោះឌី នាង ភេទប្រុសអាយុ៤០ឆ្នាំនៅផ្ជួល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូត:ទូរស័ព្ទម៉ាកOPPO។


៨.ឈ្មោះមៀច សុធា ភេទប្រុសអាយុ៤១ឆ្នាំនៅភូមិអន្លង់ថ្លឹង ឃុំមហាសាំងស្រុកភ្នំស្រួច ។
៩.ឈ្មោះស៊ុន ប៊ុនធឿន ភេទប្រុសអាយុ៤២ ឆ្នាំជាអ្នកលក់ និង១០ឈ្មោះឈឹម សុខអូនភេទប្រុសអាយុ៣៦ឆ្នាំជាកម្មករនាក់ទាំងពីរស់នៅភូមិត្រពាំងដំរីឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


លោកបានបន្តទៀតថា ជនសង្ស័យទាំង១០នាក់និងវត្ថុតាងបានកសាងសំណុំរឿងទៅអយ្យការអម
សាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់ ។
សូមរំលឹកថាករណីនេះ ក្រុមជនសង្ស៏យបាននាំគ្នាធ្វើសកម្មភាពកាត់ទូកុងទីន័រយកសំណ របស់សហគ្រាសស្លសំណអាយុនៅភូមិពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចំនូន២៦.៣៤១តោន កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៤កន្លងទៅ៕

 

អត្ថបទដែលជាប់ទាក់ទង