Banner KNP Detail Top

លោកកូនថ្លើមធំ ខឹងឪពុកម្តាយដុតផ្ទះ ឆេះអស់ទាំងស្រុង នៅស្រុកបសេដ្ឋ

លោកកូនថ្លើមធំ ខឹងឪពុកម្តាយដុតផ្ទះ ឆេះអស់ទាំងស្រុង នៅស្រុកបសេដ្ឋ


កំពងស្ពឺ៖ ផ្ទះពីខ្នងត្រូវបានកូនចិត្តខ្មៅយកភ្លើងដុតឆេះអស់ទាំងស្រុងនៅចំណុចភូមិត្រពាំងខ្ទំ ឃុំស្វាយចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ខែមករាឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បង្ករដោយជនសង្ស័យឈ្មោះ ឌុច វ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពដុតផ្ទះឪពុកម្ដាយ និងបងបង្កើតខ្លួនឯង។
ផ្ទះទី១ទំហំ៦m x៧m ធ្វើពីឈើប្រក់ប្រូស៊ីម៉ង់ ម្ចាស់ផ្ទះឈ្មោះ ឆាង ស៊ន ភេទប្រុស អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះ សុខ លី អាយុ៦២ឆ្នាំ ត្រូវជាឪពុកម្ដាយ ខូចខាត: ឆេះផ្ទះទាំងស្រុង ឆេះគ្រែ ១ ពូក ១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ផ្ទះទី២ ទំហំ៥m x៦m ធ្វើពីឈើប្រក់ប្រូស៊ីម៉ង់ ទាមផ្ទាល់ដី ម្ចាស់ផ្ទះឈ្មោះ ឌុច កុសល ភេទប្រុស អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ហាំ វេត អាយុ៣៥ឆ្នាំ ត្រូវជាបង
ខូចខាត: ឆេះផ្ទះទាំងស្រុង ឆេះគ្រែ ១ ពូក ១ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។
ប្រភពបានបន្តទៀតថា មូលហេតុ ដោយសារខឹងឪពុកម្ដាយនិងបងប្អូនមិននៅផ្ទះ។

ហេតុការណ៍នេះ សមត្ថកិច្ចយើងទទួលបានព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ ដោយប្រើប្រាសកម្លាំងនគរបាលចំនួន១៥នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង អស់ទឹក០១រថយន្ត ដោយបានរលត់ទាំងស្រុង និងមិនរាលដាលដល់ផ្ទះជុំវិញកន្លែងកើតហេតុទេ ករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សទេ ក្រោយពេលកើតហេតុជនបង្កឈ្មោះ ឌុច វ៉ីន បានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកមុខសញ្ញាជនបង្ក៕

អត្ថបទដែលជាប់ទាក់ទង