Banner KNP Detail Top

“សារ៉ាយ សុទៀង” ជាកញ្ជ្រោងអនឡាញ ជាហ្វេសប៊ុកក្លែងក្លាយរបស់ក្រុមរកស៊ីចងការប្រាក់ ខុសច្បាប់

“សារ៉ាយ សុទៀង” ជាកញ្ជ្រោងអនឡាញ ជាហ្វេសប៊ុកក្លែងក្លាយរបស់ក្រុមរកស៊ីចងការប្រាក់ ខុសច្បាប់


“សារ៉ាយ សុទៀង” ជាកញ្ជ្រោងអនឡាញ ជាហ្វេសប៊ុកក្លែងក្លាយរបស់ក្រុមរកស៊ីចងការប្រាក់ខុសច្បាប់អនាធិបតេយ្យដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់ហិរញវត្ថុ កំពុងត្រូវបានស្វែងរកចាត់វិធានការដោយសមត្ថកិច្ចធនាគារជាតិ នៃកម្ពុជា និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នេះបើយោងតាមសេចក្តីប្រកាស និងសេចក្ដីថ្លែងការណ៍រួមរវាងធនាគារជាតិ នៃកម្ពុជា និងនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ(សូមអានសេចក្ដីប្រកាស/សេចក្តីថ្លែងការណ៍ខាងក្រោម)។

ជនរងគ្រោះដោយការបង្ហោះបរិហារ មួលបង្កាច់ ត្រូវបានណែនាំឲ្យទៅដាក់ពាក្យបណ្តឹងទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឬតុលាការរាជធានី-ខេត្ត ក្នុងលំនៅដ្ឋានរបស់ខ្លួន ឬទំនាក់ទំនងរាយការណ៍/ប្ដឹង ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ តាមរយៈលេខ : ០២៣ ៧២ ៦៨ ២២ ម៉ោងទទួលការហៅចូល ៖
– ព្រឹក : ៧:៣០-១១:៣០ ,
– រសៀល : ២:៣០ – ៥:៣០
ឬទៅដោយផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្ថិតនៅក្នុងក្រសួងមហាផ្ទៃ(ចូលតាមច្រកខាងក្រោយ ទៅត្រង់ដល់ផ្លូវទល់អាគារ នៅខាងស្ដាំដៃ)


ទង្វើទាំងឡាយរបស់ក្រុមរកស៊ីចងការប្រាក់ខុសច្បាប់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ពាល់ដល់សណ្តាប់ធ្នាប់ហិរញ្ញវត្ថុរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់សិទ្ធិកុមារ សិទ្ធិមនុស្ស និងសិទ្ធិបុគ្គលដែលត្រូវបានការពារដោយច្បាប់ផងដែរ។
ជាមួយនឹងសកម្មភាពអនាធិបតេយ្យគ្មានវិជ្ជាជីវៈរបស់ក្រុមហ៊ុន ក្រុម ឬ បុគ្គលដែលផ្ដល់កម្ចីក្នុងន័យកេងប្រវ័ញ្ចលើភាពខ្វះខាតរបស់ប្រជាពលរដ្ឋនេះ គេសង្កេតឃើញ ក្រុមទាំងនេះបទល្មើសពាក់ព័ន្ធជាច្រើនដូចជា ៖
១- ល្មើសច្បាប់ ស្តីពី ធនាគារ និងហិរញ្ញវត្ថុ
(អាចផ្ដន្ទាទោសជាប់ពន្ធនាគារ)
២- បទ បរិហារកេរ្តិ៍ (ព្រហ្មទណ្ឌ)
៣- បទ គំរាមកំហែង (ព្រហ្មទណ្ឌ)
៤- បទ កំហែងយក (ព្រហ្មទណ្ឌ)
៥- បទ ជម្រិតទារប្រាក់ (ព្រហ្មទណ្ឌ)
៦- បទ ញុះញង់ឲ្យមានការរើសអើង(ព្រហ្មទណ្ឌ)
៧- បទ ឆបោក (ព្រហ្មទណ្ឌ)….ជាដើម។ល។
ក្រុមផ្ដល់កម្ចីអនឡាញខុសច្បាប់ទាំងនោះ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការធ្វើឱ្យកូនបំណុល មិត្តភក្តិ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេមានទំនាស់ផ្លូវចិត្ត ទៅតាមល្បិចកញ្ជ្រោងអនឡាញរបស់ពួកគេតាមមធ្យោបាយយករូបអ្នកមិនដឹងអ្វីទៅផុសលាបពណ៌ពេញវាលពេញកាល។
ដែលសកម្មភាពបែបនេះ សមត្ថកិច្ចមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមទាំងនេះបង្កការអុកឡុកនៅក្នុងសង្គមកម្ពុជាបានឡើយ។ ដើម្បីឲ្យការងាររបស់សមត្ថកិច្ចមានលក្ខណៈពេលលេញត្រូវមានកត្តាផ្សំពីជនរងគ្រោះតាមរយះបណ្ដឹងទាមទារឱ្យជួយស្វែងរកយុត្តិធម៌របស់ខ្លួនទៅតាមយន្តការច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង