ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃាតករសម្លាប់ ដោយកាត់ក្បាល រួចអូសចូលទៅក្នុងព្រៃ ហើយដុតចោល
ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃាតករសម្លាប់ ដោយកាត់ក្បាល រួចអូសចូលទៅក្នុងព្រៃ ហើយដុតចោល
ភ្នំពេញ ៖ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចព្រៃមួយកន្លែង ក្នុងភូមិរម្លិច ឃុំទួលព្រេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវឃាតករសម្លាប់ដោយកាត់ក្បាល រួចអូសចូលទៅក្នុងព្រៃហើយដុតចោល ប៉ុន្តែសាកស.ពមិនត្រូវបានភ្លើងឆេះអស់នោះទេ និងត្រូវបានអ្នកភូមិដើររកគោប្រទះឃើញ រួចរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលនិងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណស.ពជនរងគ្រោះ និងក្រុមគ្រួសារសាកស.ព។
ស្រីរងគ្រោះឈ្មោះវ៉េង ថារី អាយុ២៦ឆ្នាំ នាងមានផ្ទៃពោះ៥ខែ មានប្ដីជាកម្មករសំណង់ និងមានទីលំនៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។
បើតាមប្រភពពីបុរសដែលជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា កូនស្រីគាត់បានបាត់ខ្លួនអស់រយៈពេល៦ថ្ងៃមកហើយ គាត់និងក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងណាស់ បានតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ ។ បន្ទាប់មកបានប្ដឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកផងដែរ រហូតដល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ពួកគាត់បានទទួលដំណឹងថាមានស្ត្រីម្នាក់ត្រូវឃា.តករសម្លា.ប់ដុ.តចោលនៅក្នុងព្រៃខាងលើ ។
បុរសជាឪពុករូបនោះបាននិយាយទៀតថា ខណៈនោះពួកគាត់បានទៅពិនិត្យមើលសាកស.ព ស្រាប់តែស្គាល់ថាជាកូនស្រីបង្កើតរបស់គាត់ដែលបាត់ខ្លួនខាងលើនោះ ហើយម្នាក់ៗបានត្រឹមតែយំសោកសង្រេង និងខ្លោ.ចផ្សារជាទីបំផុត ព្រោះតែឃា.តករសាហា.វព្រៃផ្សៃបែបនេះ ។ ក្នុងនាមគាត់ជាឪពុកសូមសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ជាឃា.តករ ដើម្បីរកយុត្តិធម៌ជូនកូនគាត់និងក្រុមគ្រួសាររបស់គាត់ផង។
ប្រភព័ត៌មានបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃកើតហេតុនេះ មានអ្នកភូមិដើររកដេញគោឲ្យចូលផ្ទះ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញសាកស.ពត្រូវគេកា.ត់ក្បាល និងត្រូវភ្លើងឆេះខ្លោ.ច ។ បន្ទាប់មកបានស្រែកប្រាប់អ្នកភូមិឲ្យដឹង និងបង្កការភ្ញាក់ផ្អើល រួចរាយការណ៍ទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្ដង។
ក្រោយទទួលបានដំណឹងនេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅពិនិត្យកោសល្យវិច័យ ហើយពុំទាន់បញ្ជាក់ថា ជាករណីប្លន់សម្លាប់ឬរំលោ.ភសម្លា.ប់នៅឡើយ ៕