Banner KNP Detail Top

ម៉ូតូចំនួន១០គ្រឿង ដែលម្ចាស់ទើបរកឃើញថ្មីៗ នៅក្នុងឃ្លាំងស្កុកម៉ូតូនៅOCIC ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានប្រគល់ជួន ដល់ម្ចាស់វិញ

ម៉ូតូចំនួន១០គ្រឿង ដែលម្ចាស់ទើបរកឃើញថ្មីៗ នៅក្នុងឃ្លាំងស្កុកម៉ូតូនៅOCIC ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានប្រគល់ជួន ដល់ម្ចាស់វិញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ខែ មករា ឆ្នាំ ២០២៣នេះ ម៉ូតូចំនួន១០គ្រឿង ដែលម្ចាស់ទើបរកឃើញថ្មីៗ នៅក្នុងឃ្លាំងស្កុកម៉ូតូនៅOCICស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារត្រូវបានលោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើពីធីប្រគល់ជួន ដល់ម្ចាស់វិញ ។ ទន្ទឹមនោះម្ចាស់ម៉ូតូ ក៍មានក្តីរំភើបរីករាយ បន្ទាប់ពីទទួលបានម៉ូតូ ដែលត្រូវចោរលួចបាត់បង់ទៅ ជាយូរហើយនោះ ។


លោកឃ្លាំង ហួត អភិបាលលរងរាជធានីភ្នំពេញបានអោយដឹងថា ម៉ូតូ ទាំង១០គ្រឿង នេះសុទ្ធតែ ជាម៉ូតូ ដែលរងគ្រោះក្នុងចំណោមម៉ូតូជាច្រើន ត្រូវចោរលួច ប្លន់ និងឆបោកកន្លងហើយបានយកទៅលក់ ឬបញ្ចាំ នៅកុងស៊ីកន្លងមក ។
គួរបញ្ជាក់ថា នៅតំបន់ឃ្លាំង រំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានឃ្លាំង កុងស៊ី បញ្ចាំចំនួន៦០ទីតាំង ហើយត្រូវបានអាជ្ញាធរ ដឹកនាំ ដោយឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញនិងលោក ជា ពិសីអភិបាលខណ្ឌទួលគោកនិង មានការដឹកនាំសម្របសម្រួលដោយលឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឆែកឆេរ ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ និងបន្តនៅថ្ងៃទី២៨ ខែកញ្ញាទៀត។
ប្រតិបត្តិការបានចុះឆែកឆេរ បង្ក្រាបបានចំនួន ១៦ទីតាំង បានដកហូតម៉ូតូសរុបចំនួន ១២៥៤ គ្រឿង ,បានដកហូតរថយន្តសរុបចំនួន ១៤ គ្រឿង ,ដកហូតម៉ូតូកង់បីសរុបចំនួន ១២ គ្រឿង ,ដកហូតរ៉ឺម៉កម៉ូតូចំនួន៩ គ្រឿងបញ្ជូនទៅកាន់ឃ្លាំងមួយកន្លែង នៅតំបន់OCICក្នុងខណ្ឌជ្រោយចង្វារ និងឃាត់ខ្លួន ម្ចាស់កុងស៊ី និងអ្នកមើលការចំនួន ៩នាក់បញ្ជូនទៅកាន់សាលាដំបូងត្រូវបានតុលាការចេញដិការឃុំខ្លួនបណ្តោះអាសន្ន ។ បន្ទាប់ពីដកហូតម៉ូតូ អាជ្ញាធរក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ បាត់ម៉ូតូ និងរកឃើញម៉ូតូដែលត្រូវចោរលួចប្ល.ន់សរុបទាំងអស់គិតទាំងលើកនេះ ចំនួន២២គ្រឿង និងប្រគល់អោយម្ចាស់វិញ ជាបន្តបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង