Banner KNP Detail Top

ចាប់ខ្លួនជនត្រូវចោទម្នាក់ តាមអំណាចដីការបស់ចៅក្រមស៊ើបសួរសាលាដំបូង

ចាប់ខ្លួនជនត្រូវចោទម្នាក់ តាមអំណាចដីការបស់ចៅក្រមស៊ើបសួរសាលាដំបូង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ២៩ខែ មករាធ្ឆ្នាំ២០២៤ នៅចំនុចក្រុម ទី១៤ ភូមិ កៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុត្តតាមយោល់ដឹកនាំរបស់លោកឧត្ត ម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារ ប្រឆាំងគ្រឿងញៀន លោកវរសេ នីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿង ញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្មុំនៃអធិការដ្ឋាននគរបាលស្រុកអនុវត្តតាមដីការបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តបាត់ដំបង នុត សុម៉ារី លេខ ៩៧៩តព្រ ចុះថ្ងៃទី ១៩ខែ ធ្នូឆ្នាំ២០២៣ ពីបទ ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិប៉ោយយង់ឃុំ តាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីថ្ងៃទី២៤ខែ កញ្ញាឆ្នាំ២០២៣ តាមមាត្រា ៤០ ដោយបានចាប់ខ្លួនជនត្រូវចោទចំនួន០១នាក់ឈ្មោះ រ៉ើន ថុនា (ហៅ ស្នា)ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅក្រុមទី ១៤ភូមិ កៀនកែស១ ឃុំ គោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។ ពេលនេះនគរបាលស្រុកបានរៀបចំឯកសារបញ្ជូនមកការិយា ល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង