Banner KNP Detail Top

សេចក្ដីបំភ្លឺនិងប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មហាជនកុំឲ្យមានការភាន់ច្រលំ

សេចក្ដីបំភ្លឺនិងប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មហាជនកុំឲ្យមានការភាន់ច្រលំ សូមបញ្ជាក់ជូនសាធារណជនទាំងអស់ជ្រាបថាគោលបំណងនៃកាចេញសេចក្ដីណែនាំ គឺដេីម្បីគ្រប់គ្រងលេីកាវិនិយោគសត្តឃា..ត និង អាជីវករ.ពិ..ឃា..តសត្វ នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ក៏ដូចជាចូលរួមចំណែកលេីកកំពស់សុខភាព អនាម័យរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលទានសា..ច់សត្វ


ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤
រដ្ឋបាលខេត្តកំពង់ចាម សូមចេញសេចក្ដីប្រកាសព័ត៌មានជូនដល់មហាជនឲ្យបានកុំឲ្យមានកាភាន់ច្រលំផ្ទុយពីសេចក្ដីប្រកាសរបស់រដ្ឋបាល ស្ដីពីគោលបំណងនៃការចេញផ្សាយសេចក្ដីណែនាំ គឺដេីម្បីគ្រប់គ្រងលេីកាវិនិយោគសត្តឃាត និង អាជីវករពិឃាតសត្វ នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ក៏ដូចជាចូលរួមចំណែកលេីកកំពស់សុខភាព អនាម័យរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលទានសាច់សត្វ និង ផលិតផលសត្វប្រចាំថ្ងៃ និង ធានាបានសាច់សត្វ និង ផលិតផលសត្វឲ្យមានប្រភពច្បាស់លាស់ សាច់មានគុណភាព និង គ្មានជំងឺនានាក្នុងផលិតផលសត្វ ព្រមទាំងមានតម្លៃសមរម្យដាក់លក់ដូរនៅលេីទីផ្សារជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល ៕
ម្យ៉ាងវិញទៀតសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តនេះ បានអនុវត្តស្របតាមខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា និង លីខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនិងការគ្រប់គ្រងសត្តឃាតដ្ឋាន កាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ ៕


អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និង សូមបញ្ឈប់ធ្វេីការចែកចាយនូវព័ត៌មានបែបបំភ្លេីសខុសពីការពិតឫយល់ច្រលំ រួមទាំងការបកស្រាយផ្ទុយពីខ្លឹមសារនៃលីខិតបទដ្ឋានគតិយុត្តិដែលនាំឲ្យប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់សកម្មភាពល្មេីសច្បាប់របស់ជនខិលខូចមួយចំនួនតូចដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និង ជីវភាពរបស់បងប្អូនប្រជាពលេដ្ឋ ៕

អង្គភាពសារព័ត៌មាន អេសភីខេ ញូ សូមអធ្យាស្រ័យពីរដ្ឋបាលខេត្តកំពង់ចាមដែលអង្គភាពយេីងខ្ញុំទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយផ្សព្វផ្សាយធ្វេីឲ្យមហាជនមានការភាន់ច្រលំ ៕
ជាចុងក្រោយនេះហេីយក៏ថ្លៃងអំណរអរគុណដល់រដ្ឋបាលខេត្តកំពង់ចាមដែលបានចេញសេចក្ដីប្រកាសនិងយកចិត្តទុកដាក់ចំពោះសុខភាពជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម

អត្ថបទដែលជាប់ទាក់ទង