Banner KNP Detail Top

សំណុំរឿងគ្រឿងញៀន ជាង ១តោន តុលាការចោទប្រកាន់

សំណុំរឿងគ្រឿងញៀន ជាង ១តោន តុលាការចោទប្រកាន់ និងឃុំខ្លួនខ្មែរ-វៀតណាម និងខ្មែរ-ឥស្លាម ២នាក់ នៅខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ អ្នកនាំពាក្យតុលាការ សាលាដំបូងខេត្តព្រះវិហារ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីសំណុំរឿង ព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ ចំនួន ០២នាក់ ជាប់ចោទពី បទល្មើសដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំឡុង ខែមករា ឆ្នាំ២០២៤។ សំណុំរឿងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង គ្រឿងញៀនទម្ងន់ ១ ០២១,២ គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង