Banner KNP Detail Top

បុរសជាជនសង្ស័យម្នាក់ លួចម៉ូតូបងប្អូនឯង រត់មិនរួច ក៏ត្រូវអ្នកស្រុកចាប់បានប្រគល់ឱ្យសមត្ថកិច្ច

បុរសជាជនសង្ស័យម្នាក់ លួចម៉ូតូបងប្អូនឯង រត់មិនរួច ក៏ត្រូវអ្នកស្រុកចាប់បានប្រគល់ឱ្យសមត្ថកិច្ច


ខេត្តបន្ទាយមានជ័យ ៖ នៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បុរសជាជនសង្ស័យម្នាក់នេះ មានអាយុប្រមាណជាង២០ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យគឺជាសាច់ញាតិរបស់ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូម៉ាកហ្ស៊ូមម័រអិច ពាក់ផ្លាកលេខ ភ្នំពេញ 1GG-7725 ខណៈពេលទុកមុខផ្ទះភ្លេចដកសោទុកស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួ.ចម៉ូតូពីចំណុចភូមិព្រៃព្រិច ហើយជិះគេចទៅដល់ចំណុចភូមិគីឡូម៉ែត្រលេខ៤ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមចាប់បានទាំងជនសង្ស័យនិងម៉ូតូយកមកវិញបាន។


ក្រោយឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល និងម៉ូតូត្រូវបានកម្លាំងនគរបាលប្រគល់ជូនម្ចាស់វិញ ដោយឡែកជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូត្រូវបានយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីរៀបចំនីតិវិធីបន្ត ហើយជនសង្ស័យរូបនេះធ្លាប់ធ្វើសកម្មភាពលួចម៉ូតូជាញឹកញាប់ តែពេលនេះអស់ល័ក្ខណ៍ជាប់អន្ទាក់អ្នកស្រុកបានសម្រេច ៕

អត្ថបទដែលជាប់ទាក់ទង