Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី (គាស់ទ្វារឃ្លាំងចូលលួច ដែក)និងទ្រព្យសម្បត្តិពលរដ្ឋជាច្រេីនលេីក

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី (គាស់ទ្វារឃ្លាំងចូលលួច ដែក)និងទ្រព្យសម្បត្តិពលរដ្ឋជាច្រេីនលេីក


ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ដែលជាមុខសញ្ញាលួចនិងគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួន ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ នាវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ នេះបេីតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌដង្កោ បានឲ្យដឹងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។
ជនរងគ្រោះឈ្មោះ ផន ទៀង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៣២ ផ្លូវ បេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យម្នាក់ដែ់ឃាត់ខ្លួនបានមាន ឈ្មោះ ស្រេង ហុក ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួល សំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះមានសម្ភារៈបាត់បង់៖ ១/ដែកចំរឹងរបងឃ្លាំងចំនួន០៣ផ្ទាំង , ២/ទ្វារដែកចំនួន០២ផ្ទាំង ។ និងវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកសេ១០០កូរ៉េ ផ្លឹស ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) ចំនួន០១គ្រឿង ២/ដែកទីបជ្រុងប្រវែង៦០សង់ទីម៉ែត្រចំនួន០១ដើម, ៣/ដែកអក្សរV ពណ៌សប្រវែង២១០សង់ទីម៉ែត្រចំនួន០១ដើម, ៤/ដែកគាស់ប្រវែង៩៥សង់ទីម៉ែត្រចំនួន០១, ៥/តួណឺវីសដងជ័រពណ៌ លឿងចំនួន០១ ។


គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង១០នាទី ជនរងគ្រោះឈ្មោះ ផន ទៀង ភេទស្រី អាយុ៥៦ឆ្នាំ កំពុងតែនៅផ្ទះលេខ៣២ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយឈ្មោះ ពូក ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាក្មួយប្រុសបង្កើតរបស់ជនរងគ្រោះ) ដែលជាអ្នកមើលការខុស ត្រូវនៅឃ្លាំងរបស់ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខទៅមើលឃ្លាំង របស់ជនរងគ្រោះដែលចាក់សោរទុកចោល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។ ពេលឈ្មោះ ពូក ភារម្យ ទៅដល់ក៏បានឃើញឃ្លាំងខាងលើ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចគាស់ យក ដែកចំរឹងរបងឃ្លាំងអស់ចំនួន០៣ផ្ទាំង និងទ្វារដែកចំនួន០២ផ្ទាំង រួចឈ្មោះ ពូក ភារម្យ ក៏បានទូរស័ព្ទប្រាប់ជនរងគ្រោះឱ្យបានដឹង ។ លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង៣០នាទី ឈ្មោះ ពូក ភារម្យ បានទៅមើលឃ្លាំងរបស់ជនរងគ្រោះម្តងទៀត ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស្រេង ហុក ភេទ ប្រុស អាយុ៤២ឆ្នាំ ទី០២ឈ្មោះ វ៉េវ ភេទប្រុស អាយុ៣៥ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១០០កូរ៉េ ផ្លឹស ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) ទៅឈប់មុខឃ្លាំងខាងលើ រួចឈ្មោះ ពូក ភារម្យ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅឱ្យជួយអន្តរាគមន៍ ។ ហើយសមត្ថកិច្ចក៏បានចុះទៅដល់ឃ្លាំងខាងលើបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចដែកទីបជ្រុងប្រវែង៦០សង់ទីម៉ែត្រចំនួន០១ដើម, និងដែកអក្សរV ពណ៌សប្រវែង ២១០សង់ទីម៉ែត្រចំនួន០១ដើមពីក្នុងឃ្លាំងរបស់ជនរងគ្រោះ យកទៅដាក់ក្បែរម៉ូតូម៉ាកខាងលើ ពេលជនសង្ស័យ បានឃើញកម្លាំងសមត្ថកិច្ចទៅដល់ក៏បាននាំគ្នា រត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាង ខាងលេីនៅកន្លែងកើតហេតុ រួចសមត្ថកិច្ចក៏បានចាប់យកវត្ថុតាងខាងលើ មករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលសាក់សំពៅ ដើម្បីធ្វើការស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាម ផ្លូវច្បាប់ ។ លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវ ឃាត់ ខ្លួនបានជនសង្ស័យឈ្មោះ ស្រេង ហុក ត្រង់ចំណុច ផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍ នគរបាលរដ្ឋបាលសាក់សំពៅតាមនីតិវិធីច្បាប់។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ វ៉េវ ពិតជាបានធ្វើសកម្មភាពលួចគាស់ទ្វារឃ្លាំងចូលលួចដែករបស់ជនរងគ្រោះប្រាកដមែន ហើយកន្លងមកជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពលួចដែករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើន លើកថែមទៀត ទើបឈ្មោះ ពូក ភារម្យ (ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះ) តំណាងឱ្យជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួកដើម្បីឱ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង