Banner KNP Detail Top

គោ១២ក្បាល របស់ជនជាតិដើមភូមិ ឡៅកា ត្រូវបានបំពុល

គោ១២ក្បាល របស់ជនជាតិដើមភូមិ ឡៅកា ត្រូវបានបំពុលងាប់នៅក្នុងចំកៅស៊ូរបស់ក្រុមរបស់ក្រុមហ៊ុនវិឡាឌិវីឡុបមិន


មណ្ឌលគិរី ៖ គោ១២ក្បាលរបស់ជនជាតិដើមភូមិ ឡៅកា ត្រូវបានបំពុលងាប់នៅក្នុងចំកៅស៊ូរបស់ក្រុមរបស់ក្រុមហ៊ុនវិឡាឌិវីឡុបមិន កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ សត្វគោចំនួន១២ត្រូវប្រកាច់ដោយសាពុលថ្នាំពុល នៅចំការកៅស៊ូវរបស់វិឡាឌិវិឡុបមិនខុសត្រូវ ហេតុអ្វីមិននិយាយគ្នាសិន? ពីពេលនេះជនជាតិដើម អស់ដីអស់ទ្រព្យសម្បត្តិ តើអនាគត់ក្រុមហ៊ុនមួយនេះ និងធ្វើអ្វីទៀតដល់អ្នកភូមិជនជាតិដើមឡៅកា ?

សមត្ថកិច្ចទើបទទួលព័ត៌មានបាននៅថ្ងៃអង្គារ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ គោងាប់ (ផឹកទឹកម្សៅជូមានជាតិអាស៊ីត) ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រជាពលរដ្ឋ៣នាក់ ១.ឈ្មោះ ផ្លឹក ភារម្យ ២.ឈ្មោះ ផ្លឹក ណាវី ៣.ខ្វើង ទុំ បានមកដាក់ពាក្យបណ្ដឹង មកលោកស្រីចៅសង្កាត់សុខដុម ថាមានករណីគោងាប់ នៅចំណុចក្នុងចំការកៅស៊ូ ក្រុមហ៊ុន ឌីវើលឡុបមែន ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ភ្លាមៗនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងជំនាញបច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងជំនាញយុត្តិធម៌ និងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខដុម ដឹកនាំដោយលោកវ/ឯក វ៉ាន ដានីន ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ឃើញថាពិតជាមានគោងាប់ចំនួន០៧ក្បាល ពិតប្រាកដមែន។

បំភ្លឺរបស់ឈ្មោះ ប៉ា សាវឿន ត្រូវជាមេការចំការកៅស៊ូ បានឲ្យដឹងថា តាមទំលាប់ជាប្រចាំ កម្មករតែងប្រើម្សៅជូរ លាយជាមួយទឹកសម្រាប់បង្កកជ័រនៅក្នុងចានឲ្យទៅជាដុំរឹងជារៀងរាល់ថ្ងៃ ហើយទឹកលាយដែលនៅសល់កម្មករបានទុកចោលនៅគល់កៅស៊ូ ទុកដាក់ថ្ងៃស្អែកទៀត ប្រហែលជាគោទាំងនោះទៅផឹកទើបបណ្ដាលឲ្យងាប់ ព្រោះទឹកលាយនោះមានសារធាតុអាស៊ីត ហើយខ្លួនក៏បានធ្លាប់ជូនដំណឹងនេះទៅខាងសមត្ថកិច្ចភូមិ ដើម្បីប្រាប់ប្រជាពលរដ្ឋបន្ត ដែលរស់នៅទីនោះកុំអោយប្រលែងសត្វចូលតំបន់នោះដែរ ព្រោះខ្លាចសត្វផឹកទឹកដែលនៅសេសសល់ ៕

អត្ថបទដែលជាប់ទាក់ទង