Banner KNP Detail Top

កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនមនុស្សម្នាក់ ករណីរំលោភលើទំនុកចិត្ត

កម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនមនុស្សម្នាក់ ករណីរំលោភលើទំនុកចិត្ត


តាកែវ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ វ៉ន រីណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង ២១:០០នាទីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ ត្រង់ចំនុចភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។

ដោយទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង ២០:៣៨នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ មៀច មី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំកើតហេតុខាងលើ យកមកសាកសួរ។
វត្ថុតាងចាប់យករួមមាន:
-ម៉ូតូចំនួន ១ គ្រឿង
ជនសង្ស័យនិងវត្ថុតាង ឃាត់ខ្លួននិងរក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង