Banner KNP Detail Top

អណ្ដាតភ្លើងឆាបឆេះផ្ទះជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ គឺបណ្ដាលមកពីផ្ទុះធុងហ្គាស បង្កឱ្យមានការភ្ញាក់ផ្អើល

អណ្ដាតភ្លើងឆាបឆេះផ្ទះជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ គឺបណ្ដាលមកពីផ្ទុះធុងហ្គាស បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តព្រះសីហនុ ៖ កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភូមិថ្មី ភូមិ៤ ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ ខណ:ពេលដែលប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ផ្ទះកំពុងតែសម្រាកនោះ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះចេញពីផ្នែកខាងក្រោម ហើយឮសូរសំឡេងផ្ទុះចេញពីក្នុងផ្ទះកើតហេតុ រហូតក្លាយជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ហើយយ៉ាងលឿនរហ័សបំផុតទៀតផង ប៉ុន្តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។
អគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមកពីផ្ទុះធុងហ្គាស។ ហើយអណ្ដាតភ្លើងបានឆាបឆេះចេញពីផ្ទះកើតហេតុ រាលដាលដល់ផ្ទះមួយខ្នងទៀត សរុបចំនួន២ខ្នង ប៉ុន្តែមានម្ចាស់តែមួយ។

ជុំវិញហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសឡើយ ប៉ុន្តែគ្រាន់តែខូចខាតម៉ូតូអស់២គ្រឿង និងរបស់របរប្រើប្រាស់មួយចំនួនទៀត ចំណែកថវិកាមិនបានបញ្ជាក់នោះឡើយ។


ប្រភពសមត្ថកិច្ចដដែលបន្តទៀតថា ហើយការចុះអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យនេះ មានការចូលរួមពីសមត្ថកិច្ចចំរុះ រួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត, រថយន្តរបស់កំពង់ផែស្វយ័ត្ននិងរថយន្តរបស់កងអន្តរាគមន៍៩១១ ដោយប្រើប្រាស់ទឹកអស់ចំនួនជាង១០រថយន្ត។ ពាក់ព័ន្ធក្នុងការអន្តរាគមន៍នេះដែរ សមត្ថកិច្ចបានប្រើប្រាស់ពេលវេលាជិត២ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយពុំបណ្ដាលឱ្យឆេះរាលដាលទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋដទៃទៀតនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង