Banner KNP Detail Top

ប្រជាពលរដ្ឋ ១០នាក់ ជាបុគ្គលិក និងកម្មករ របស់ក្រុមហ៊ុន លក់គ្រឿងសង្ហារិម បាននាំគ្នាដុតកង់រថយន្ត ដើម្បីប្រឆាំងនឹងអាជ្ញាធរខណ្ឌឬស្សីកែវ ដែលបាននាំគ្នាទៅធ្វើរបងហ៊ុព័ទ្ធទីតាំងក្រុមហ៊ុន ដែលពុំទាន់មានដំណោះស្រាយ

ប្រជាពលរដ្ឋ ១០នាក់ ជាបុគ្គលិក និងកម្មករ របស់ក្រុមហ៊ុន លក់គ្រឿងសង្ហារិម បាននាំគ្នាដុតកង់រថយន្ត ដើម្បីប្រឆាំងនឹងអាជ្ញាធរខណ្ឌឬស្សីកែវ ដែលបាននាំគ្នាទៅធ្វើរបងហ៊ុព័ទ្ធទីតាំងក្រុមហ៊ុន ដែលពុំទាន់មានដំណោះស្រាយ


ភ្នំពេញ ៖ កាលពី ថ្ងៃទី១៧ខែ មករា ឆ្នាំ ២០២៣ នៅចំណុចស្នាក់ការក្រុមហ៊ុន ដែលជួលដីកំពង់ផែស្វាយ័ត្នភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីបុគ្គលិកក្រុមហ៊ុន លក់គ្រឿងសង្ហារិមបានអោយដឹងថា ខណៈពេលដែលពួកគាត់កំពុងតែបើកទ្វារលក់ដូរ ស្រាប់តែអាជ្ញាធរបាននាំគ្នាទៅជីកដី បោះបង្គោល ដើម្បីធ្វើរបងព័ទ្ធជុំវិញពីមុខក្រុមហ៊ុន តែខាងម្ចាស់ក្រុមហ៊ុនក៏បានមកហាមឃាត់អាជ្ញាធរសុំពន្យារពេលដល់ចូលឆ្នាំចិនរួច តែអាជ្ញាធរមិនព្រម ក៍មានទំនាស់គ្នា ហើយថៅកែក្រុមហ៊ុន រួចទាំងបុគ្គលិកក៏បាននាំគ្នាដុ.តកង់រថយន្តប្រឆាំងនឹងអាជ្ញាធរខណ្ឌឬស្សីកែវតែម្តង ។ ហេតុការណ៍នេះ បង្កអោយមានផ្សែហុយទ្រលោម ខ្មួលខ្មាញ់ ហើយសមត្ថកិច្ច និងអាជ្ញាធរ ខណ្ឌឬស្សីកែវក៍បានចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿង ទៅបាញ់ពន្លត់។


អាជ្ញាធរខណ្ឌឬស្សីកែវបានអោយដឹងថា មាត់ច្រាំងទន្លេនេះជាដីសាធារណរបស់រដ្ឋ ហើយត្រូវបានឈ្មោះកូវ ស្រ៊ុនឆាយ ជាអ្នកជួលដីបន្តពីឈ្មោះញឹម គឹមញ៉ុល ជាអាជីវករ ដែលបានជួលដីពីកំពង់ផែស្វាយ័ត្នភ្នំពេញ។ កន្លងមក អាជ្ញាធរបានចេញសេចក្តីជូនដំណឹងជាច្រើនលើមកហើយ ដើម្បីអោយអាជីវកររូបនោះរុះសំណង់របស់ខ្លួនចេញពីទីតាំងដីរបស់រដ្ឋ តែគាត់ពុំស្តាប់តាមការណែនាំឡើយ ទើបអាជ្ញាធរចុះទៅបោះបង្គោល គ្រោងនិងប្រើវិធានការណ៍រដ្ឋបាលដើម្បីរុះរើ។
សេចក្តីជួនដំណឹង រដ្ឋបាលខណ្ឌឬស្សីកែវ តម្រូវអោយលោកបញ្ឍប់សកម្មភាពទាំងស្រុង រួចរុះរើសំណង់មិងសម្ភារផ្សេងៗចេញពីទីតាំងដីរបស់រដ្ឋក្នុងរយៈពេល៣ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ក ករណីនេះ មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលចុះរុះរើនិងហ៊ុព័ទ្ធទីតាំងដីរដ្ឋដោយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់សម្ភារះនិងផលប្រយោជន៍អ្វីឡើយ ៕

អត្ថបទដែលជាប់ទាក់ទង