Banner KNP Detail Top

សមត្ថកិច្ចកំណត់មុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់

សមត្ថកិច្ចកំណត់មុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់

ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ។ នេះបើយោងតាមផេកកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្ហោះមុននេះ ។
ដោយកាលពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានការប្រទះឃើញសព០១ នៅចំណុចក្នុងព្រៃខាងជើងភូមិប្រហែល១១០០ម៉ែត្រ ស្ថិតក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាករណីឃា.តកម្ម ។

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ឲ្យលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំកម្លាំងប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើឲ្យបានជាដាច់ខាត ។
គួបផ្សំនឹងឆន្ទៈតស៊ូព្យាយាមសាមគ្គីសហការគ្នាកម្លាំងយើងកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ ចំពោះសម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង, ទូរស័ព្ទ០១គ្រឿង។
ចំណែកវត្ថុតាងចាប់យកមានទូរស័ព្ទ០៣គ្រឿង, កាបូបស្ពាយ ០១, ស៊ីមកាត០៣, បា្រក់រៀល២៤០០រៀល, ប្រាក់បាត៤០បាត, អាវ០២, ខោ ០១ ។
វត្ថុតាងទទួលពីនគរបាលរួមមាន ៖ ម៉ូតូ០១គ្រឿង, ខោរបស់ជនរងគ្រោះ០១, ដែកគៀបធ្មេញរបស់ជនរងគ្រោះ០១បន្ទះ, ស្បែកជើងរបស់ជនរងគ្រោះ០១គូ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លា.ប់ជនរងគ្រោះពិតប្រាកដមែន ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច ៕

អត្ថបទដែលជាប់ទាក់ទង