Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ករណីហឹង្សាដោយចេតនា នៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

ឃាត់ខ្លួនជនសង្ស័យ ករណីហឹង្សាដោយចេតនា នៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ

ស្រុកគិរីវង់៖ សមត្ថកិច្ចយើងបានទទួលពត៌មានពីប្រជាពលរដ្ឋថា មានកើតករណីហឹង្សាដោយចេតនាមួយកើតឡើង ស្ថិតនៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោយពីទទួលបានពត៌មានរួច កំលាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានក្រុមជនបង្កមានគ្នាចំនួន០៧នាក់ ឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ យ៉ុន រ៉ាយុទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន)
២.ឈ្មោះ រិន តុលា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន)
៣.ឈ្មោះ សាទ សុវណ្ណ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជនដៃដល(ឃាត់ខ្លួន)
៤.ឈ្មោះ គាត សុខនូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ឃាត់ខ្លួន)
៥.ឈ្មោះ ស៊ីណា (តក់) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (រត់គេចខ្លួន)
៦.ឈ្មោះ រះ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (រត់គេចខ្លួន)
៧.ឈ្មោះ សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភញមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (រត់គេចខ្លួន) ក្រុមជនបង្កទាំង០៧នាក់ខាងលើ បានធ្វើសកម្មភាពយកកាំបិតកាចែត បានគប់ មកលើសមត្ថកិច្ចនគរបាលយើង ក្នុងពេលចុះទៅអន្តរាគមន៍ បណ្តាលអោយរងរបួសចំនួន០១នាក់ ឈ្មោះ យ៉ែម យុទ្ធារឹទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មានឋានះ នាយរងផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួសលើកែងដៃផ្នែកខាងឆ្វេងដាច់រលាត់ចេញឈាមប្រវែង១៣ស.ម សម្ភារះដែលសមត្ថកិច្ចយើងដកហូតបានម៉ូតូចំនួន០២គ្រឿង
១.ម៉ូតូម៉ាកអ៉ីស៊ីទ័រ ពណ៌លឿង គ្មានស្លាកលេខ
២.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០២០ គ្មានស្លាកលេខ
៣.កាំបិតកាចែតចំនួន០១ដើម។
ក្រោយធ្វើសកម្មភាពរួចក្រុមជនបង្កលើ សមត្ថកិច្ចយើងក៏បាននាំខ្លួនយកមកធ្វើការសាកសួរ នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង