Banner KNP Detail Top

បង្ក្រាបឃាត់បានក្រុមក្មេងទំនើង ធ្វើសកម្មភាពជិះម៉ូតូបង្ហោះនៅតាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ

បង្ក្រាបឃាត់បានក្រុមក្មេងទំនើង ធ្វើសកម្មភាពជិះម៉ូតូបង្ហោះនៅតាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមគោលការណ៍ដ៏ម៉ឺងម៉ាត់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺបានចុះល្បាត និងបង្ក្រាបឃាត់បានក្រុមក្មេងទំនើងដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះនៅតាមផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រុមក្មេងទំនើងចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ០១គ្រឿង និងសេរីឆ្នាំ២០២៤ ០១គ្រឿង។

ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកបសេដ្ឋចាត់ការ និងហៅអាណាព្យាបាលមកទទួលដឹងឮស្ដាប់សម្ដីផ្ទាល់ចេញពីបបូរមាត់កូនៗ ដែលបានបំពេញមុខ និងសាងកិត្ដិយសជូនខ្លួនឯង និងគ្រួសារ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហោះមុននេះ ។

ចំពោះក្មេងទាំង៤នាក់នេះ មានឈ្មោះ ១/-ឈ្មោះផូ ឆៃលី ភេទប្រុស អាយុ១៥ឆ្នាំ ។ ២/-ឈ្មោះហ៊ីម ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ ពណ៌ខ្មៅគ្មានស្លាកលេខ ។៣/ឈ្មោះសួន រ៉ាឌី ភេទប្រុស អាយុ១៦ឆ្នាំ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1Y-1458 និងទី៤/-ឈ្មោះហេង សៀកឡុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ៕

អត្ថបទដែលជាប់ទាក់ទង