Banner KNP Detail Top

យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះជួល ស្រាប់តែត្រូវ

យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះជួល ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់ម៉ូតូផ្ដួល បំរុងយកម៉ូតូ តែមិនបានសម្រេច

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះជួល ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់ម៉ូតូផ្ដួលបំរុងយក តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទល់មុខខ្លោងទ្វារបុរីជីម៉ុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ យុវជនទាំង២នាក់នេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IU- 2955 ឌុបគ្នាចេញពីឃ្លាំងដែលជាកន្លែងធ្វើការ ត្រឡប់ទៅផ្ទះជួលវិញនៅឯម្ដុំទួលពង្រ ខណៈជិះមកដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នាចំនួន៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង ម៉ាកហុងដាឌ្រីម ដោយមិនចាំស្លាកលេខ បានធ្វើសកម្មភាពមកធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរបួសរលាត់ដៃជើងទាំង២នាក់ ។

បន្ទាប់មកបក្ខពួកជនសង្ស័យបាននាំគ្នាជិះម៉ូតូបកក្រោយ បំរុងមកយកម៉ូតូជនរងគ្រោះដែរ តែត្រូវបានសន្តិសុខយាមនៅក្នុងបុរីជីបម៉ុងខាងលើ ឃើញនាំគ្នាស្ទុះស្ទារត់មកជួយទាន់ ទើបខាងជនសង្ស័យភ័យក៏នាំគ្នាជិះគេចខ្លួនទៅបាត់ស្រមោលអស់ ។ លុះបន្ទាប់មកក៏ផ្អើលដល់សន្តិសុខប្រជាការពារភូមិចេញមកព្រោងព្រាតរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមនីតិវិធីនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង