Banner KNP Detail Top

សូមសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌មេត្តាចាត់វិធាន ចំពោះស្រ្តី២នាក់ បរិភោគសាច់សុនខ(ឆ្កែ)

សូមសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌មេត្តាចាត់វិធាន ចំពោះស្រ្តី២នាក់ បរិភោគសាច់សុនខ(ឆ្កែ) ព្រមទាំងផ្សព្វផ្សាយតាមបណ្តាញសង្គម

ភ្នំពេញ៖ មានការចែករំលែកគ្នាពាសពេញបណ្ដាញសង្គម ជុំវិញសកម្មភាពរបស់ស្រ្តី២នាក់បានចំអិន និងបរិភោគសាច់សុនខ(ឆ្កែ) បានក្លាយទៅជាប្រធានបទក្ដៅ ព្រមទាំងរងការរិះគន់យ៉ាងចាស់ពីសំណាក់មហាជន ជាពិសេសក្រុមអ្នកស្រលាញចិញ្ចឹមបានចាត់ទង្វើនេះ ជារូបភាពដ៏ព្រៃផ្សៃបំផុតចំពោះសត្វដែលមានសារជាតិស្មោះត្រង់និងស្រលាញម្ចាស់ កាលពីពេលកន្លងទៅថ្មីៗនេះ។
យោងតាមគណនីហ្វេសប៊ុកផ្លូវការឹរបស់ លោក ហេង រតនា អគ្គនាយកCMAC កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ(ឆ្កែ) ហេីយធ្វេីការផ្សព្វផ្សាយតាមបណ្តាញសង្គម(Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡើយ! ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់។


អង្គភាពស៊ីម៉ាក់ តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម។
បន្ថែមពីនេះទៅទៀត លោកបានសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ មេត្តាជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ!វិធានការបន្ទាប់ ព្រះរាជាណាចក្ររបស់យេីងក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរេីនជឿនលឿនមួយចំនួនលើពិភពលោកនេះ។ សូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដើម្បីចូលរួមទាក់ទាញទេសចរបរទេស ៕

អត្ថបទដែលជាប់ទាក់ទង