Banner KNP Detail Top

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្លង ត្រូវបានអគ្គីភ័យឆាប់ឆេះរាបដល់ដី និងខូចខាតទ្រព្យសរុបប្រមាណជាង៣ម៉ឺន ដុល្លា

ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្លង ត្រូវបានអគ្គីភ័យឆាប់ឆេះរាបដល់ដី និងខូចខាតទ្រព្យសរុបប្រមាណជាង៣ម៉ឺន ដុល្លា

ក្រចេះ ៖ កាលពី ល្ងាច ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ បណ្ដាលមកពីការបង្កាត់ភ្លេីងដាំបាយហេីយទុកចោល។
ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់ ១-ឈ្មោះ សិដ្ឋ ធារី ភេទប្រុស អាយុ២៨ឆ្នាំ ឆេះផ្ទះឈើ១ខ្នង ពីរដំបូលប្រក់ក្បឿង ក្នុងនោះមានសម្ភារៈ ខូចខាតរួមមានប្រាក់រៀលចំនួន១៥០០០០០រៀល និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតខូចខាតទាំងស្រុងសរុបថវិកា ចំនួន១៥០០០ដុល្លា។ ២-ឈ្មោះ៖ពុំ ចាន់ធី ភេទប្រុសអាយុ៦៥ឆ្នាំ បានឆេះផ្ទះឈើចំនួន១ខ្នង បីដំបូលប្រក់ក្បឿង រួមមានប្រាក់ចំនួន(៤៧០០០០០០រៀល) និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតសរុបជាទឹកប្រាក់ចំនួន(២៥០០០ដុល្លា)។


ករណីអគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿង ទឹកអស់ជាច្រើនរថយន្ត ជួយអន្តរាគមន៍បាញ់ពន្លត់ និងបានទប់ស្កាត់ស្ថានការណ៍បានទាំងស្រុងនៅព្រលប់ថ្ងៃទី៣ ខែកុម្ភះនេះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង គឺបណ្តាលមកពីស្ត្រីម្នាក់ឈ្មោះ ឈឹម សារ៉ែន អាយុ៤៥ឆ្នាំ មានសតិមិនគ្រប់ ត្រូវជាបងថ្លៃម្ចាស់លំនៅដ្ឋានរងគ្រោះទីមួយ បង្កាត់ភ្លើងដាំបាយ ហើយដើរចោលក៏បង្កដោយអគ្គិភ័យឆាបឆេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង