Banner KNP Detail Top

ឈាមស្រែកស្បែកហៅ! ពិតប្រាកដមែនទីបំផុត សមត្ថកិច្ចឃាត់ខ្លួនបានហើយ

ឈាមស្រែកស្បែកហៅ! ពិតប្រាកដមែនទីបំផុត សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីរំលោភសេពសន្ថវះ(រំលោភបូក)

កំពង់ស្ពឺ ៖ ឃាត់ខ្លួនក្រុមយុវជន៣នាក់ក្នុងចំណោមបក្សពួក៦នាក់ដែលបានក្នុងវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា
ជនសង្ស័យចំនួន៣នាក់ដែលត្រូវឃាត់ខ្លួនបាននោះរួមមាន ៖
១. ឈ្មោះ សេម ឈុនហ័ង ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។
២. ឈ្មោះសាមឌី សុធារិទ្ធិ ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។
៣. ឈ្មោះ ផល់ វណ្ណដេត ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។
ចំណែកបីនាក់ទៀតកំពុងរត់គេចខ្លួន
១. ឈ្មោះឡេង ឡូច ភេទប្រុសអាយុ២១ឆ្នាំនៅភូមិកន្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ(គេចខ្លួន)។
២ .ឈ្មោះ វ៉េត ភេទប្រុសអាយុ១៩ឆ្នាំនៅភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ(គេចខ្លួន)។
៣. ឈ្មោះ ផាង លៀងផេង ភេទប្រុសអាយុ១៥ឆ្នាំនៅភូមិស្វាយជួរ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ(គេចខ្លួន) ។
សមត្ថកិច្ចបានបន្តទៀតថាក្រុមយុវជនសង្ស័យទាំង៦នាក់បានធ្វើសកម្មភាពចាប់រំលោភបូកទៅលើនារីជនរងគ្រោះឈ្មោះ វ ស ម យ ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គីស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺបានសម្រេច។
សូមរំលឹកថាកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៤ខែកមរាឆ្នាំ២០២៤ នារីរងគ្រោះទៅដើរលេងកំសាន្តពេលរាត្រីក្នងកម្មវិធីខោនសឺត ស្ថិតនៅមុខវត្តក្រាំងចេក ហើយក្រុមយុវជនសង្ស័យបានបបួលនារីរងគ្រោះទៅផឹកសុីក្នុងវត្ត រួចធ្វើសកម្មភាពចាប់រំលោភតែម្តងទៅតាមសម្តីពីជនសង្ស័យ ឈ្មោះសេម ឈុនហ័ង ជាអ្នកចាប់រំលោភមុនគេ។
ជនសង្ស័យនេះ ត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមនិតិវិធី។ចំណែកជនសង្ស័យ៣នាក់ទៀតកម្លាំងជំនាញកំពង់ចុះសហការធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង