Banner KNP Detail Top

អ្នកដែលចង់ឱ្យបាត់ដំបងមានតែយេីង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ហៅមកសាកសួរហេីយពេលនេះ

អ្នកដែលចង់ឱ្យបាត់ដំបងមានតែយេីង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ហៅមកសាកសួរហេីយពេលនេះ


បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤នេះ មានការបង្ហោះចែកចាយយ៉ាងព្រោងព្រាតក្នុងបណ្តាសង្គមនូវឃ្លីបវីដេអូ ពីការជិះម៉ូតូបង្ហោះលេីដងផ្លូវ ដោយសរសេរពីខាងលេីថា (ចង់ឱ្យបាត់ដំបងមានតែយេីងទាំងពីរនាក់)ដែលទិដ្ឋភាពនេះបង្កឱ្យមានការរិះគន់ពីមហាជនក្នុងបណ្តាញសង្គម។
ឃេីញរូបភាពនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សធ្វេីការស្រាវជ្រាវជាបន្ទាន់ចំពោះសកម្មភាពបង្កអណាធិបេតយ្យនេះ។ នៅថ្ងៃដដែលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វេីការស្រាវជ្រាវរហូតនាំខ្លួនបុរសម្នាក់និងនារីម្នាក់ជាអ្នកបង្ហោះម៉ូតូមកកាន់អធិការដ្ឋានដើម្បីធ្វើការសាក សួរស្រាវជ្រាវហើយចំពោះការបង្កភាពអណាធិបតេយ្យរបស់ខ្លួន។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មានអ្នកនិយ មប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង