Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ករណី អំពើលួច (ខ្សែភ្លើង) មិនរាងចាល

ឃាត់ខ្លួនជនសង្ស័យ ករណី អំពើលួច (ខ្សែភ្លើង) មិនរាងចាល


កណ្តាល ៖ នៅថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ជី ស័ក ព.ស២៥៦៧
ត្រូវនិងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ករណី អំពើលួច (ខ្សែភ្លើង) មិនរាងចាល ចំណុចកើតហេតុភូមិពោធិ៍មៀវ ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ -ឈ្មោះម៉ៃ អុល ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យ ០៤នាក់ ៖
១/ ឈ្មោះអាន រិទ្ធា (ប៉េ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីធំ២ ឃុំគគីធំស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលមួយលើកពីបទលួចមាន់ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។
២/ ឈ្មោះកន សុភា (អូនទូច) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីធំ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។
៣/ ឈ្មោះខុន សំរាយ (ហយ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគគីធំ២ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។
៤/ ឈ្មោះសន ប៉ោង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ឃាត់ខ្លួន) ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។
សម្ភារៈបាត់បងរួមមាន ៖
ខ្សែភ្លើង ពណ៌ខ្មៅ មានទំហំ ៤×៥០ ប្រវែងប្រហែល០៦ម៉ែត្រ ។
*វត្ថុតាងចាប់យករួមមាន÷
-កន្តៀវផ្លែដែកដងឬស្សី ប្រវែង៤៨សង់ទីម៉ែត្រ ចំនួន០១ ។
ជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីបន្តនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង