Banner KNP Detail Top

សមត្ថកិច្ចថៃ រកឃើញស្របៀកម្ពុជា១.៦០៨កំប៉ុង ខណៈស្រាបៀគេចពន្ធថៃ លក់ដូរពេញក្រុងប៉ោយប៉ែត

សមត្ថកិច្ចថៃ រកឃើញស្របៀកម្ពុជា១.៦០៨កំប៉ុង ខណៈស្រាបៀគេចពន្ធថៃ លក់ដូរពេញក្រុងប៉ោយប៉ែត

ប្រទេស(ថៃ)៖ សេចក្ដីរាយការពីរខេត្តស្រះកែវប្រទេសថៃប្រាប់ថា ទាហានព្រំដែនខេត្តស្រះកែវចុះពិនិត្យទប់ស្កាត់ការរត់ពន្ធទំនិញគេចពន្ធនៅថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ ២០២៤។

សេចក្ដីរាយការបញ្ជាក់ថា នៅក្នុងប្រត្តិបត្តិការនោះមាននាយកដ្ឋាននគរបាលប៊ូរ៉ាផា ដោយក្រុមការងារពិសេសទី ១២ កងវរសេនាតូចវិស្វករទី ១២ រួមជាមួយនឹងគយអន្តោប្រវេសន៍ខេត្តស្រះកែវ និងគយអារញ្ញប្រាថេត។ ចុះត្រួតពិនិត្យទំនិញ មនុស្ស និងយានជំនិះ នៅចំណុចលក់ដូរសេរី ភូមិណងព្រឺ ឃុំផាន់សឿក ស្រុកអារញ្ញ ខេត្តស្រះកែវ រកឃើញមុខសញ្ញាសង្ស័យ ខណៈពេលដែលរុញរទេះចូលទៅក្នុងតំបន់សង្គ្រោះ ដូច្នេះយើងបានហៅទៅស៊ើបអង្កេត។ ប៉ុន្តែអ្នកដែលចោទសួរបានដឹងខ្លួន។ ដូច្នេះគាត់បានបោះបង់រទេះរត់ត្រឡប់មកស្រុកខ្មែរវិញ។ បន្ទាប់មកមន្ត្រីជំនាញបានចូលរួមត្រួតពិនិត្យរទេះដែលគេបោះចោលនោះ ។ រកឃើញកំប៉ុងស្រាបៀបរទេសចំនួន ១,៦៨០ កំប៉ុង ទើបចាប់បាន ។ និងបញ្ជូនវត្ថុតាងទៅឱ្យ គយ អារញ្ញ ដើម្បីចាត់ការតាមច្បាប់។

សេចដ្ដីរាយការណ៍បញ្ជាក់បន្តថា គ្រឿងកំប៉ុងដូចជាស្រាបៀ ប្រហុក សាច់ក្រក ក្រូចឆ្មារួមទាំងទំនិញរបស់កម្ពុជាមួយចំនួនទៀតដែលកម្មករឫអាជីវករខ្មែរយើងនាំចូលទៅប្រទេសថៃគឺក្រុមសមត្ថកិច្ចថៃហាមដាច់ខាតមិនឲ្យនាំចូលនោះឡើយ បើសិនជាសមត្ថកិច្ចថៃចាប់បាននិងត្រូវផ្ដន្ទាទោសតាមច្បាប់ស្រុកគេ ដោយឡែកទំនិញអត់ពន្ធដែលឈ្មួញកណ្ដាលនាំចូលពីប្រទេសថៃចូលតាមច្រករបៀងជាច្រើនកំពុងវាយលុកក្នុងទីផ្សារកម្ពុជាឬនៅតាមទីផ្សារតាមបន្ទាត់ព្រំដែនដូចជាស្រាបៀសឹង្ហថៃ ស្រាបៀដំរីនិងទំនិញផ្សេងទៀត តែមន្ត្រីកម្ពុជាតាមបន្ទាត់ព្រំដែនហាក់ដូចជាមិនសូវទប់ស្កាត់ធ្វើឲ្យខាតពន្ធចូលរដ្ឋជាច្រើនសិបមុឺនដុល្លារក្នុងមួយខែៗ ៕

អត្ថបទដែលជាប់ទាក់ទង