Banner KNP Detail Top

បុរសជនបរទេសម្នាក់ បានរងរបួសផ្ទៃមុខ ខណៈដើរជាមួយនារីជាសង្សារ

បុរសជនបរទេសម្នាក់ បានរងរបួសផ្ទៃមុខ ខណៈដើរជាមួយនារីជាសង្សារ ត្រូវជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង គម្រាមរួចកាប់ប្លន់យក ទូរស័ព្ទមួយគ្រឿង និងកាបូបលុយ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បុរសជនបរទេសម្នាក់ បានរងរបួសផ្ទៃមុខ ខណៈដើរជាមួយនារីជាសង្សារ ត្រូវជនសង្ស័យមួយក្រុមមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង គម្រាមរួចកាប់ប្លន់យក ទូរស័ព្ទមួយគ្រឿង និងកាបូបលុយ យកទៅបាត់ ចំណុចលើផ្លូវបេតុងក្បែរផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មានបានបញ្ជាក់ថា ជនរងគ្រោះទើបចេញពីក្លឹប បំណងទៅផ្ទះ ដោយថ្មើរជើង ក៏ត្រូវក្រុមជនសង្ស័យមកគម្រាមយកទ្រព្យសម្បត្តិ តែដោយសារជនរងគ្រោះប្រតាយប្រតប់ ជនសង្ស័យក៏កាប់ រួចប្រមូលទ្រព្យសម្បត្តិគេចខ្លួនអស់ ។ ទ្រព្យសម្បត្តិបាត់បង់រួមមាន ទូរស័ព្ទ Iphone 13 promax មួយគ្រឿង និងកាបូបដៃចំនួនពីរ ។ បន្ទាប់ពីកើតហេតុ បុរសជាជនបរទេស ដែលរងរបួស ត្រូវដឹកយកទៅសង្គ្រោះ និងរង់ចាំទៅដាក់ពាក្យបណ្ដឹងពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង