Banner KNP Detail Top

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម

បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា នាប៉ុន្មានថ្ងៃនេះឃេីញមានការផ្សព្វផ្សាយក្នុងសារព័ត៌មាននិងក្នុងបណ្តាញសង្គម ទាក់ទងនឹងការអនុវត្តភារកិច្ចរបស់មន្រ្តីនគបាលចរាចរណ៍នៅខេត្តបាត់ដំបង។
ឃេីញការផ្សព្វផ្សាយនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វេីការស្រាវជ្រាវជាបន្ទាន់លេី បញ្ហាដែលសារព័ត៌មានបានផ្សព្វផ្សាយថាតេីរូបភាពទាំងនេះជារូបភាពចាស់ ឬជារូបភាពថ្មី ហេីយការលេីកឡេីងក្នុងសារព័ត៌មានជារឿងពិតប្រាកដឬយ៉ាងណា?។
ក្នុងករណីរកឃេីញ ថាការអនុវត្តភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍មានបញ្ហាមិនត្រឹមត្រូវនោះ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានការជាក់ស្តែងស្របតាមវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិហេីយករណីរូបភាពទាំងនោះជារូបភាពចាស់នោះនឹងមានវិធានការបន្តចំពោះការផ្សព្វផ្សាយខាងលេី។
សូមជម្រាបជូនថា កន្លងទៅថ្នាក់ដឹកនាំស្នងការតែងតែក្រេីនរំលឹកជាប់ជាប្រចាំដល់មន្រ្តីដែលអនុវត្តការងារនេះ ឱ្យប្រតិបត្តិដោយត្រឹមត្រូវ ស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ស្របតាមជំនាញស្របតាម អនុក្រិត្យនិងច្បាប់ ជាធរមាន ហេីយចំពោះករណីរថយន្តដឹកទំនិញសំពីងសំពោង ក៏ត្រូវបានមន្រ្តីនគរបាល ឃាត់និងអនុវត្តផាកពិន័យទៅតាមសកម្មភាពល្មេីសច្បាប់ផងដែរ ប៉ុន្តែករណីល្មេីសដែល បង្កដោយម្ចាស់រថយន្តដឹកសំពីង សំពោង អាចនៅមាននៅឡេីយករណីចន្លោះប្រហោងពីសមត្ថកិច្ច ដែលបញ្ហានេះ សមត្ថកិច្ចនគរបាលត្រូវបន្តអនុវត្តជាបន្តទៀត ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង