Banner KNP Detail Top

ស្ត្រីមួយរូប ដែលជាម្ចាស់ទីតាំង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នាំយកមកសាកសួរ

ស្ត្រីមួយរូប ដែលជាម្ចាស់ទីតាំង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នាំយកមកសាកសួរ

ក្រុងព្រះសីហនុ-សមត្ថកិច្ចចំរុះក្រុងព្រះសីហនុមាននគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃ១៤កុម្ភៈ២០២៤នេះ បានចុះឃាត់សិស្សសាលាមួយចំនួននាំយកមកអប់រំ។

បើតាមលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឲ្យដឹងថា សិស្សសាលាដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ ដោយសារតែនាំគ្នាមកកន្លែងកម្សាន្តមួយកន្លែងម្តុំអូរស្តេចមឹកក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ មិនចូលសាលារៀន ក្នុងនោះស្ត្រីមួយរូបដែលជាម្ចាស់ទីតាំងក៍ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននាំយកមកសាកសួរតាមនិតិវិធីដែរ។

ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា សិស្សសាលាទាំងអស់ ដែលសមត្ថកិច្ចឃាត់នាំយកមកអប់រំនេះ នឹងធ្វើកិច្ចសន្យា ហៅអាណាព្យាបាលឲ្យមកធានា មុននឹងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង