Banner KNP Detail Top

ក្មេងស្ទាវ២នាក់ ខ្ចីម៉ូតូគេរួចជិះបង្ហោះទៅបុករថយន្តគេចំពីមុខ

ក្មេងស្ទាវ២នាក់ ខ្ចីម៉ូតូគេរួចជិះបង្ហោះទៅបុករថយន្តគេចំពីមុខ បណ្ដាលអោយរថយន្តកំពិតគំរបក្បាលរថយន្តបន្តិច បែកកាងមុខ នឹងវៀចស្លាកលេខ

ភ្នំពេញ ៖ នៅ យប់ថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២៤ត្រង់ចំនុចផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្ទាវ២នាក់ខ្ចីម៉ូតូគេរួចជិះបង្ហោះទៅបុករថយន្តគេចំពីមុខ ដែលកំពុងបើកបរបណ្ដាលអោយរថយន្តកំពិតគំរបក្បាលរថយន្តបន្តិច បែកកាងមុខ នឹងវៀចស្លាកលេខ ចំណែកខាងម៉ូតូ វៀចករ នឹងដាច់កន្ទុយកិបស្លាកលេខ ដោយសារការបង្ហោះ។ រីឯក្មេងប្រុសទាំង២នាក់រងរបួស រលាត់ជង្គង់ រលាត់ ដៃ អ្នកជិះក្រោយគិតខ្លួនបាត់ នៅសល់តែអ្នកបើកម៉ូតូបង្ហោះ នៅកន្លែងកើតហេតុរួមនឹងម៉ូតូ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ម្ចាស់រថយន្តព្រូសពណ៌ស ដែលមានស្លាកលេខភ្នំពេញ 2BT2104 បានបញ្ជាក់ថា គាត់បើកបរក្នុងទិសដៅពីកើតមកលិចដល់ចំនុចកើតហេតុ ស្រាប់តែម៉ូតូស្កូបពីពណ៌ស ដែលមានស្លាកលេខ ព្រៃវែង 1H 9624 បើកបរដោយក្មេងស្ទាវ២នាក់ក្នុងទឹសដៅបញ្ច្រាស់គ្នា បានបង្ហោះចូលមកចំពីមុខរថយន្តរបស់គាត់ដែលកំពុងធ្វើដំណើរយឺតៗ បង្កអោយខូចខាត នឹងបង្កអោយមានការភ្ញាក់ផ្អើលប្រជាពលជិតខាង នឹងរាយការណ៍ទៅប្រជាការពារភូមិមកសម្របសម្រួល តែម្ដង។

ក្រោយកើតហេតុការណ៍នេះ ម្ចាស់រថយន្តបានទារសំណងការខូចខាតចំនួន៦០០ដុល្លា តែខាងម៉ូតូប្រាប់ថា គ្មានលុយទេម៉ូតូក៏ខ្ចីគេទៀត។ ម្ចាស់រថយន្តបានអោយហៅអាណាព្យាបាលមកចរចាគ្នាដោយគាត់មិនចង់វែងឆ្ងាយយកម៉ូតូ រថយន្តទៅប៉ុស្តិ៍នគរបាលទេ ។ ក្រោយពីអាណាព្យាបាលមកចរចាគ្នាសុំជួយចេញសំណងខូចខាតត្រឹម២០០ដុល្លា ដោយគាត់ជាអ្នកទីទាល់នៅផ្ទះជួលគេផង ឃើញដូចនេះម្ចាស់រថយន្តក៏ព្រមទទួលសំណងត្រឹម២០០ដុល្លានោះ ដើម្បីបញ្ចប់រឿងនឹងកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង