Banner KNP Detail Top

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលកោតសរសើរ និងលើកទឹកចិត្តចំពោះអ្នកផលិតមាតិកាម្ហូបអាហារខ្មែរដែលគេស្គាល់ថា

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលកោតសរសើរ និងលើកទឹកចិត្តចំពោះអ្នកផលិតមាតិកាម្ហូបអាហារខ្មែរដែលគេស្គាល់ថា ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ

ចាប់អារម្មណ៍ព្រះនាងតូច ជេនណា នរោត្តម ក្នុងអំឡុងពេលដែលព្រះនាងតូចយាងទៅជួបផ្ទាល់ជាមួយអ្នកផលិតមាតិកាដ៏ល្បីកញ្ញា ឆម ស្រីផាច គឺព្រះនាងតូច ជេនណា បានស្ងើចសរសើរជាខ្លាំងចំពោះអ្នកផលិតមាតិការូបនេះដែលបានចូលរួមចំណែកលើកកម្ពស់ម្ហូបខ្មែរ។
ប្រាកដណាស់ កញ្ញា ឆម ស្រីផាច គឺជាអ្នកផលិតវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូបដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមFacebook ជាពិសេសគឺមួយរយៈចុងក្រោយនេះដែរ គ្រប់វីដេអូរបស់គាត់តែងមានអ្នកទស្សនារាប់លាននាក់ឯណោះ។ រឿងដែលគួរឲ្យសរសើរថែមទៀតនោះ ស្រីផាច តែងតែចែក រំលែកក្តីស្រលាញ់ដល់ក្មេងក្នុងភូមិតាមរយ:ការផ្តល់ម្ហូបអាហារឆ្ងាញ់ៗទៀតផង។
ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះបន្ទូលថា “ខ្ញុំពិតជាគោរពស្រឡាញ់បងស្រីផាច មែនទែន បានឃើញថាការងារបង្កើតវីដេអូរបស់គាត់ម្តងៗពិតជាពិបាកណាស់ មិនងាយស្រួលដូចដែលយើងធ្លាប់បានឃើញទេពិតជាចំណាយទាំងកម្លាំង និងពេលវេលាច្រើន ខ្ញុំសូមកោតសរសើរគាត់ដោយស្មោះចំពោះទឹកចិត្តរបស់គាត់ដែលបានខិតខំជួយលើកកម្ពស់ម្ហូបខ្មែរយើង”។

មហាជនបានគោរពកោតសរសើរព្រះទ័យរបស់ព្រះនាងតូច ជេនណា ដែរថា ពិតជាគួរអោយសរសេីរណាស់ព្រះនាងតូចធ្វើខ្លួនតូចទាបមិនចេះប្រកាន់ខ្លួនទាំងដែលជាខ្សែរាជវង្ស ពិតជាគោរពនិងស្រលាញ់ព្រះនាងខ្លាំងណាស់ ដែលមិនប្រកាន់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង