Banner KNP Detail Top

ករណីបាក់ដីសង្កត់កម្មករ ស្លាប់ម្នាក់ នៅក្រុងរុនតាឯក ខណ:កំពុងជីកដាក់លូ

ករណីបាក់ដីសង្កត់កម្មករ ស្លាប់ម្នាក់ នៅក្រុងរុនតាឯក ខណ:កំពុងជីកដាក់លូ

ខេត្តសៀមរាប៖ ករណីបាក់ដីសង្កត់កម្មករ នេះ ខណ:កម្មករកំពុងចុះបំពេញការងារ ជីកដាក់លូត្រង់ចំណុចនេះ ។
កម្មករម្នាក់បានស្លាប់ដោយសារបាក់ដីសង្កត់ពីលើនិងពីរនាក់ទៀតបានរួចផុតពីសេចក្ដីស្លាប់។
ជនរងគ្រោះ ឈ្មោះ ជួង សត្យា ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករកងវិស្វកម្ម សាងសង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍រុនតាឯក រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានស្លាប់ពេលបញ្ជូន មកសង្គ្រោះ នៅមណ្ឌលសុខភាពរុនតាឯក)។

ឧបទ្ទវហេតុ នេះមូលហេតុ ជនរងគ្រោះ និងកម្មករចំនួន២នាក់ទៀត បានចុះជីកដី ដើម្បីដាក់ប្រព័ន្ធលូ ស្រាប់តែបាក់ដីសង្កត់ពីលើតែម្ដង។ ចំណែកចំនួន២នាក់ទៀត បានក្រោកស្ទុះឡើងមកលើផុត នៅសល់តែជនរងគ្រោះម្នាក់ឯងតែប៉ុណ្ណោះ។

បច្ចុប្បន្នសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមជម្រាបថា ហេតុការណ៍បានកើតឡើង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចប្លុកZ.៦២២៩ ស្តិតក្នុងភូមិតានី (ភូមិអភិវឌ្ឍន៍) ឃុំរុនតាឯក ស្រុកបន្ទាយស្រី៕

អត្ថបទដែលជាប់ទាក់ទង