Banner KNP Detail Top

ករណី ដុតផ្ទះ ហើយសំរេចចិត្ត

ករណី ដុតផ្ទះ ហើយសំរេចចិត្តចង ក សម្លាប់ខ្លួន ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង


បាត់ដំបង ៖ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោងប្រម៉ាណជាង ៨:០០ នាទី មានករណី ដុតផ្ទះ ហើយសំរេចចិត្តចង ក សម្លាប់ ខ្លួននៅ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ប្រាប់ពីប្រពន្ធសព បានអោយដឹងថា ប្តីរបស់គាត់ដែលបានចង ក សម្លាប់ ខ្លួនមានឈ្មោះ បូរ ចិត្រ អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុនេះ ។

ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា ម្តាយនៃសព បានបញ្ជាក់ប្រាប់ថា មុនពេលដែលកើតហេតុ គឺ ប្តីប្រពន្ធទាំង២នាក់មានបញ្ហាទំនាស់ក្នុងគ្រួសារបន្តិចបន្តួច តែមិននឹកស្មានថា កូនគិតខ្លីដល់ថ្នាក់ចង ក សម្លាប់ ខ្លួននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង