Banner KNP Detail Top

ក្រោយពីមានការផ្សាយ តាមបណ្តាញសង្គមពីជនស៊ីវិល ២នាក់ ជិះម៉ូតូផ្លាកលេខនគរបាល

ក្រោយពីមានការផ្សាយ តាមបណ្តាញសង្គមពីជនស៊ីវិល ២នាក់ ជិះម៉ូតូផ្លាកលេខនគរបាល ថែមទាំងគ្មានពាក់មួកសុត្ថិភាព

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការផ្សាយតាមបណ្តាញសង្គមពីជនស៊ីវិល ២នាក់ ជិះម៉ូតូផ្លាកលេខនគរបាល ថែមទាំងគ្មានពាក់មួកសុត្ថិភាពរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ ។

តាមការស្រាវជ្រាវ ជនសុីវិលទាំង២នាក់ ឈ្មោះ លី សុីវមុី ភេទ ស្រី មុខរបរបុគ្គលិកកាសុីណូ បានយកម៉ូតូបងថ្លៃ ឈ្មោះ ចេង សម្បត្តិ ជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង យកមកប្រើប្រាស់ ដោយសារម៉ូតូខ្លួនបានខូច ពេលមកដល់កន្លែងធ្វើការ ម៉ោងប្រហែល៥និង០០នាទីល្ងាច ក៏មានមិត្តម្នាក់ ឈ្មោះ កៅ មួយគា បានខ្ចីបន្តដើម្បីទៅទទួលអីវ៉ាន់ នៅក្រុមហ៊ុនវីរៈប៊ុនថាំ (សាខាផ្លូវឯករាជ្យ) រួមដំណើរដោយមិត្តម្នាក់ទៀត ឈ្មោះ នឹម ស្រី ពៅ មិនពាក់មួក សុវត្តិភាពទាំង ២នាក់ ។
ជាលទ្ធផល ទាំងអ្នកបើកបរ និងម្ចាស់ម៉ូតូ បានចូលខ្លួនមកទទួលកំហុស និងទទួលការផាកពិន័យ នៅអធិការដ្ឋាននគបាលក្រុងព្រះសីហនុ នៅវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ៕ សូមចូលរួមគោរពច្បាប់ចរាចរណ៍!

អត្ថបទដែលជាប់ទាក់ទង