Banner KNP Detail Top

សមត្ថកិច្ចស្រាវជ្រាវករណី លួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ

សមត្ថកិច្ចស្រាវជ្រាវករណី លួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ នៅត្រង់ចំណុចផ្ទះវិឡាគ្មានលេខ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់(ដៃដល់០១នាក់សមគំនិត០៤នាក់)


ភ្នំពេញ ៖ ថ្ងៃសៅរ៍ ១៥កេីត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិទ្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងលោកវរះសេនីយ៍ឯក ប៊ុនសត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរះសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ។

សមត្ថកិច្ចស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ នៅត្រង់ចំណុចផ្ទះវិឡាគ្មានលេខ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីថ្ងៃទី ១០ខែកុម្ភះ ឆ្នាំ២០២៤ ដោយសហការណ៍ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់(ដៃដល់០១នាក់សមគំនិត០៤នាក់) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង