Banner KNP Detail Top

តាមពិតស្ត្រីដែលឃាតករ អារ ក សម្លាប់ នៅកាស៊ីណូណាហ្គាវើលទី១ ជាភរិយាលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម

តាមពិតស្ត្រីដែលឃាតករ អារ ក សម្លាប់ នៅកាស៊ីណូណាហ្គាវើលទី១ ជាភរិយាលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម

ភ្នំពេញ : នេះបើយោងតាម សេចក្តីជូនដំណឹង របស់នាយកដា្ឋនប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ដែលសារព័ត៌មានទទួលបាននៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
សូមចូលរួមរំលែកទុក្ខជាមួយលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រោយភរិយារបស់លោក ត្រូវបានឃាតកចាក់សម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីប្លន់យកលុយ និងគ្រឿងអលង្កាសរុបជាច្រើនម៉ឺនដុល្លារ!
សូមវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ!
នៅពេលនេះកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ កំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដែលបានកំណត់អត្តសញ្ញាណរួចហើយ (ខ្ញុំសុំមិនបញ្ចេញមុខឃាតក ដោយសារសមត្ថកិច្ចកំពុងតាមចាប់)!

សេចក្តីជូនដំណឹង របស់នាយកដា្ឋនប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា, នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់ លោក-លោកសី ជាអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានស្នាក់ការប្រចាំតំបន់ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទាំងអស់មេត្តាជ្រាបថា៖ លោកស្រី ម៉ឹង ជុងហ្គេច ត្រូវជាភរិយារបស់លោកឧត្តមសេនីយ៍ត្រី ចាន់ សួរ ឋានៈអនុប្រធាននាយកដ្ឋាន បានទទួលមរណៈភាព នៅ ថ្ងៃចន្ទ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២៣.២៣នាទី ក្នុងជន្មាយុ៣៨ឆ្នាំ ដោយអំពើឃាតកម្ម។
សេចក្តីជូនដំណឹងនេះ ជាការជម្រាបអញ្ជើញលោក-លោកស្រី ជាអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានស្នាក់ការប្រចាំតំបន់ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មទាំងអស់ ចូលរួមរំលែកទុក្ខ និងចាប់មគ្គផលតាមសទ្ធ ជ្រះថ្លារៀងៗខ្លួន នៅក្នុងពិធីបុណ្យលោកស្រី ម៉ី ជុងហ្គិច ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង