Banner KNP Detail Top

លេចព័ត៌មាន! ឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងរំលោភច្រាំងទន្លេ ចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅ

លេចព័ត៌មាន! ឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងរំលោភច្រាំងទន្លេ ចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅចំណុចភូមិ តាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលមានងារជាឧកញ៉ាឈ្មោះនួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA កំពុងរំលោ.ភច្រាំងទន្លេ ដូចទៅនឹងឧកញ៉ាអ៊ាងនោះដែរ ដោយការចាក់ដីលុបខ្ពបដៃទន្លេមេគង្គនៅចំណុចភូមិ តាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ល្បីល្បាញរឿងអំពើល្មោភរបស់ឧកញ៉ាអ៊ាង នៅក្នុងស្រុកស្រីសន្ធរនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ គេឃើញមន្ត្រីភូមិបាលស្រុកប្រញាប់ប្រញាល់ជើង៣ ជើង៤, ចុះទៅផ្អាកសកម្មភាពនៃការសាងសង់របស់លោកឧកញ៉ានួន រិទ្ធី ដែលអ្នកផងដឹងថា ជាទង្វើបំពានច្បាប់នៃព្រះរាជាណាចក្រ។ ប្រភពរាយការណ៍ថា ទង្វើនោះសង្ស័យមានការឃុបឃិតគ្នារវាងមន្ត្រីថ្នាក់ស្រុក ក្រោមការដឹកនាំរបស់លោកស៊ឹម គង់ ចៅហ្វាយស្រុកស្រីសន្ធរ ជាមួយលោកឧកញ៉ានួន រិទ្ធី ដែលភរិយារបស់ឧកញ៉ាមានស្រុកកំណើតនៅឃុំព្រែកដំបូកនោះ។ ទង្វើបំពានច្បាប់ប្រទេសជាតិដ៏ស្អុយរលួយបែបនេះ គឺកើតឡើងដោយការគុបគិតគ្នារវាងចៅហ្វាយស្រុកស្រីសន្ធរ លោកស៊ឹម គង់ និងឧកញ៉ានួន រិទ្ធី ដែលពិបាកនឹងប្រកែកណាស់ ។
ចៅហ្វាយស្រុកលោកស៊ឹម គង់ អាចនិយាយថា មិនដឹង? ដើម្បីរួចខ្លួនពីការទទួលខុសត្រូវ។ ស្របគ្នានឹង លោកចៅហ្វាយខេត្តកំពង់ចាមក៏អាចនិយាយបានដែរថា មិន ដឹងទេ ព្រោះសកម្មភាពបំពា.នច្បាប់បែបនេះ តែងតែកើតមានដោយសារតែមន្ត្រីនៅថ្នាក់ក្រោមឃុបឃិតគ្នា។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះនាំគ្នាខ្សិបថា បើគ្មានការឃុបឃិតគ្នា តើគេអាចធ្វើសំណង់លយចូលខ្ពបឬដៃទន្លេបានយ៉ាងដូចម្ដេចទៅ? និយាយ រួមទៅបើគ្មានការបិទភ្នែកបត់ដុំដៃពីចៅហ្វាយស្រុក ស៊ឹម គង់ ដែលដើរអែបៗជាមួយឧកញ៉ាទេនោះ គឺមិនអាចមានអំពើបំពានច្បាប់ប្រទេសបែបនេះ កើតឡើងបានដោយងាយៗនោះឡើយ។ ចាំមើលថា តើរដ្ឋបាលខេត្តកំពង់ចាម របស់លោក អ៊ុន ចាន់ដា មានអ្វីបំភ្លឺបន្ថែមទៀត ចំពោះករណីឧកញ៉ានួន រិទ្ធី នេះ?
រឿងរ៉ាវដែលកំពុងកើតឡើងនៅស្រុកស្រីសន្ធរ ចំពោះករណីបំពា.នច្បាប់ប្រទេសនេះ គឺដោយសារមន្ត្រីអ្នកអនុវត្តច្បាប់និងអាជ្ញាធរមូលដ្ឋាន សង្ស័យពាក់ព័ន្ធគ្នាទើបធ្វើបាន ។ បើគ្មានការគុបគិតរវាងពួកឈ្មួញអ្នកមានលុយ ជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកទេនោះ គឺពិតជាគ្មានរឿងរ៉ាវដ៏ហួសចិត្តកើតឡើងបែបនេះឡើយ។ រាស្ត្រក្រីក្រនៅស្រុកស្រីសន្ធរ នាំគ្នាដើររិតតែដើមទ្រូងថា មិនគួរអ្នកមានទ្រព្យស្បុកស្ដម្ភ មានងារជាឧកញ៉ាប្រព្រឹត្តអំពើយ៉ាងដូច្នេះឡើយ។ ថា អ្នកមានលុយទៅដែលឆ្លៀតរំលោ.ភយ៉ាងឥតអៀនខ្មាស់ ចុះអាជ្ញាធរស្រុកស្រីសន្ធរ វាយ៉ាងម៉េចដែរ?
ស្រុកស្រីសន្ធរមានឧកញ៉ា២នាក់ហើយ ដែលរំលោ.ភច្រាំងទន្លេ សង្ស័យអភិបាលស្រុកនៅពីក្រោយ ។ ចាំមើលទៀត វាសនាអ្នកមានរំលោ.ភទន្លេយ៉ាងអនាធិបតេយ្យបែបនេះ តើនឹងបានដោះស្រាយដោយវិធីណា? ៕

អត្ថបទដែលជាប់ទាក់ទង