Banner KNP Detail Top

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ កីឡាករទូកក្តោងកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ កីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ
ដែលបានឈ្នះមេដាយ ប្រាក់ និង កែវ ភារុណ ទទួលបានមេដាយ សំរិទ្ធិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ កីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ
ដែលបានឈ្នះមេដាយ ប្រាក់ និង កែវ ភារុណ ទទួលបានមេដាយ សំរិទ្ធិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសឹង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024)
លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសឹង្ហបុរី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសឹង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling Championship And Techno Asian Championship 2024) នៅប្រទេសសឹង្ហបុរីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ទៅដោយជោគជ័យ ហើយកីឡាករទូកក្តោងកម្ពុជាទទួលបានលទ្ធផលល្អប្រសើជាទីមោទនៈភាព ដោយ កីឡាករ សែម ប្រុសពៅ ទទួលបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ កែវ ភារុណ ទទួលបានមេដាយ សំរិទ្ធិ ១គ្រឿង ក្នុងចំនោមកីឡាករចំនួន ៨រូប លើវិញ្ញាសា Windsurfing Techno 293 Plus Open ដែលពិធីបំពាក់មេដាយបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងសឹង្ហបុរី (Singapore National Sailing Center) ។

នេះគឺជាភាពជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៤ ដែលក្រុមកីឡាករទូកក្តោងរបស់សហព័ន្ធបានឈ្នះមេដាយកម្រិតទ្វីបអាស៊ី ពីការប្រកួតកីឡាទូកក្តោងប្រភេទ Techno ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់ ឯកឧត្តម ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ កីឡាការិនីចេញទៅប្រកួតនៅអន្តរជាតិរហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។
សូមបញ្ជាប់ផងដែរថា សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនី ចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ដែលមានដូចជា ព្រឹត្តិការណ៍ Thailand Windsurfing Championship 2024 (Event2) នៅប្រទេសថៃ នាដើមខែមីនាខាងមុខនេះ ដើម្បីប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ។ កីឡារស់ក្នុងសន្តិភាព!

អត្ថបទដែលជាប់ទាក់ទង