Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីគ្រឿងញៀន នៅតាកែវ

ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីគ្រឿងញៀន នៅតាកែវ

ខេត្តតាកែវ ៖ កាលពីពេលថ្មីៗនេះ ដោយមានការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
ដឹកនាំលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប០១ ករណី០២ទីតាំង៖
+ទីតាំងទី០១នៅចំណុចភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ ថន រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ ឃុំពេជ សារ ស្រុកកោះអណ្តែត ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះអឿន រតនា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ (ប្រើប្រាស់)
៣-ឈ្មោះ ញ៉ា រក្សា ភេទប្រុស អា យុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ (ប្រើប្រាស់)
៤-ឈ្មោះ ស៊ុ រតនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោន ឃុំពេជសា ស្រុកកោះអណ្ដែត ខេត្តតាកែវ(ប្រើប្រាស់)
៥-ឈ្មោះ ថន អ៊ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ(ប្រើប្រាស់)
+ទីតាំងទី០២នៅចំណុចភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖
១-ឈ្មោះសែត សុខុម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មាន ទីលំនៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់-ទូរស័ព្ទចំនួន០២គ្រឿងម៉ាកអិនចុចពិល-OPPO រួចបញ្ចូនមកកាន់ស្នង ការដ្ឋាននគរបាលខេត្តតាកែវដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង