Banner KNP Detail Top

អគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ

អគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ នា រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អគ្គីភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក៏បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ប្រជាពលរដ្ឋ បានដឹងឱ្យថា ផ្ទះរងគ្រោះនេះ គឺ មានអ្នកជួលស្នាក់នៅជាបណ្ដោះអាសន្ន និងប្រកបការងារនៅខាងក្រៅ ដោយតែងតែចាក់សោរចោលនៅពេលថ្ងៃ ។ ហេីយពេលកេីតហេតុ ក៏មានផ្សែងហុយចេញទៅខាងក្នុងផ្ទះខាងលេីបន្តិចបន្តិចម្ដងៗរហូតចេញជាអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗក៏មានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងបានជួយជះទឹកពន្លត់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីងផងដែរ ។
ក្នុងករណីអគ្គីភ័យនេះ កម្លាំងអាជ្ញាធ័រមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គីភ័យប្រចាំខណ្ឌចុះបាញ់ទឹកពន្លត់អស់ចំនួន២គ្រឿងក៏រលត់ទៅវិញជាស្ថាពរនៅរសៀលថ្ងៃដដែល ដោយមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡេីយ ។ មូលហេតុ សមត្ថកិច្ចបានឱ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

អត្ថបទដែលជាប់ទាក់ទង