Banner KNP Detail Top

ក្រុមឈ្មួញសម្រុកដឹកជញ្ជួនធ្យូង តាមរថយន្តសាន់យ៉ុងកែឆ្នៃជាច្រើនគ្រឿង ឆ្លងដែនទៅលក់នៅវៀតណាម

ក្រុមឈ្មួញសម្រុកដឹកជញ្ជួនធ្យូង តាមរថយន្តសាន់យ៉ុងកែឆ្នៃជាច្រើនគ្រឿង ឆ្លងដែនទៅលក់នៅវៀតណាម យ៉ាងគំហុក រីឯលោកមេប៉ុស្តិ៍ច្រកទ្វារព្រំដែនក្អមសំណ មិនចាត់វិធានការបង្រ្កាប

កណ្តាល ៖ មេឈ្មួញជេីងខ្លាំងរកស៊ីដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្លងដែនទៅលក់នៅ ប្រទេសវៀតណាម ចូលតាមច្រកអន្តរជាតិ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងរលូនសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលេីសមត្ថកិច្ចពាក់ពន្ធ័ច្រកនេះនិងលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណរ កំពុងសប្បាយរីករាយក្នុងការប្រមូលលុយចែកគ្នាតាមបែបពុករលួយ ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោក សុង ម៉ាឡៃ និងមន្ត្រីរបស់លោក រឹម លឹម សេង តែងតែ យកលុយនិងបើកបារ៉ាស់ ឱ្យឡានសាំយ៉ុងដឹកធ្យូងរបស់ក្រុមឈ្មួញ ដឹកជញ្ជូន ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ទៅប្រទេសវៀតណមយ៉ាងពេញបន្ទុក។

សូមរម្លឹកថា ច្រកទ្វារអន្តរជាតិព្រំដែនក្អមសំណស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្មភាព ដឹកជញ្ជូនធ្យូងតាមឡានសាំយ៉ុងកែឆ្នៃទ្រុង ជាខ្សែៗដូចសង្ហែកឋិនឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងអានាធិបតេយ្យទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោកសុង ម៉ាឡៃ និងលោករឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ បើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញ ដើម្បីចែកគ្នាធ្វើមានបាន ។

ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងប្រជាសហគមន៍ ដែលជាអ្នកការពារព្រៃឈើ អំពាវនាវដល់ លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេស លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងពីទង្វើនិងសកម្មភាព របស់លោកសុង ម៉ាឡៃ និងលោក រឹម លឹម សេង បន្តទៀតឡើយ នាំឱ្យមានការរិះគន់ពីសំណាក់មហាជន៕

អត្ថបទដែលជាប់ទាក់ទង