Banner KNP Detail Top

គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសរៀបចំការប្រកួតប្រដាល់សកលអាជីពជាថ្មី

គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា (CPBC) អមសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រកាសរៀបចំការប្រកួតប្រដាល់សកលអាជីពជាថ្មី

(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបំពេញលក្ខខណ្ឌឈានទៅស្នើសុំចូលជាសមាជិកស្ថាប័នប្រដាល់សកលអាជីព (World Boxing Council-WBC)។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការប្រកួតលក្ខណៈអាជីពនេះ នឹងមាន ៨គូ ដែលតម្រូវឲ្យប្រកួតស្របតាមបទបញ្ជាការប្រកួត និងបទប្បញ្ញត្តិរបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC)។ ការប្រកួតនឹងធ្វើឡើងនៅសង្វៀនដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី។
ប្រភពព័ត៌មានបានបញ្ជាក់ថា «កម្មវិធីប្រកួតនេះ រៀបចំឡើងក្នុងគោលបំណងបំពេញនូវលក្ខខណ្ឌ ដើម្បីសុំចូលជាសមាជិករបស់ស្ថាប័ន ប្រដាល់សកលអាជីពពិភពលោក (WBC) ដោយនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ស្ថាប័ន WBC មកពីប្រទេសជប៉ុន ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្ទាល់ផងដែរ»។


សូមរំឮកថា កាលពីឆ្នាំ២០២២ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ធ្លាប់រៀបចំការប្រកួតប្រដាល់សកលអាជីពផងដែរ ដើម្បីសម្រួចទិសដៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយមានការចូលរួមពីកីឡាករបរទេសទៀតផង។ ដូច្នេះនេះគឺជាលើកទី២ ហើយ ដែលកម្ពុជាបានរៀបចំការប្រកួតប្រដាល់សកលលក្ខណៈអាជីព ដោយអនុវត្តតាមបទបញ្ជាការប្រកួត និងមានការចូលរួមអង្កេតការណ៍ពីតំណាងស្ថាប័ន WBC ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង