Banner KNP Detail Top

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្ត

តបតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ក្នុងការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តព្រះសីហនុ និងស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ កុម្ភៈ ២០២៤ បានធ្វើការរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីក្រោមឱវាទរួមមាន៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ ។

សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីទាំង ៣៤៥រូប ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀន សូម្បីមន្ត្រីម្នាក់ ៕

អត្ថបទដែលជាប់ទាក់ទង