Banner KNP Detail Top

តើការបើកបរក្រោមឥទ្ធិពលគ្រឿងញៀនបែបនេះ នឹងមានអ្វីកើតឡើងនៅពេលខាងមុខ?

តើការបើកបរក្រោមឥទ្ធិពលគ្រឿងញៀនបែបនេះ នឹងមានអ្វីកើតឡើងនៅពេលខាងមុខ?

បាត់ដំបង៖ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤ នាក់ ប្រុសក្នុងនោះអ្នកបើកបរម៉ូតូ ០២នាក់ អ្នករួមដំណើរ ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរៀបចំសំណុំបញ្ជូនទៅអនុវត្តតាមច្បាប់នាថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៤នេះ។

ការអនុវត្តបែបនេះគឺស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេ នីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែនសហការជាមួយកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលស្រុកកំរៀងបានចះុអនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលេខ ៥៩ ភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ក្នុងនោះពិនិត្យលេី៖


-រថយន្ត សរុបចំនួន ១៤៨ គ្រឿង មនុស្ស២០១នាក់ស្រី៦០
-ម៉ូតូចំនួន ៣៥គ្រឿង មនុស្ស៣៨នាក់ស្រី០៣នាក់ ។
បានធ្វើតេស្តស្វែងរកសារធាតុ ញៀន ក្នុងទឹកនោមចំពោះអ្នកបើករថយន្ត និងអ្នកបើកបរម៉ូតូសរុប ១១២នាក់(ប្រើប្រាស់តេស្តចំនួន ១១២តេស្ត) ក្នុងនោះសមត្ថកិច្ចបាន រកឃើញអ្នកផ្ទុកសារធាតុញៀនដូចខាងលេី៕

អត្ថបទដែលជាប់ទាក់ទង