Banner KNP Detail Top

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់ បានធ្លាក់ពីលើអគារ M RESIDENCE

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់ បានធ្លាក់ពីលើអគារ M RESIDENCE មួយកន្លែងទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ បន្ទាប់ពីមានបុរសម្នាក់បានធ្លាក់ពីលើអគារ M RESIDENCE មួយកន្លែងទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះឡុង ខឿន អាយុជាង៣០ឆ្នាំ។
មុនពេលកើតហេតុដោយពួកគាត់ បានឮស្នូលសំឡេងបុរសរងគ្រោះ បានធ្លាក់ពីលើអគារ ជាន់ខាងលើមួយកន្លែង បានធ្លាក់មកក្រោមផ្កាប់មុខ ពេលនោះដែរ ពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចពួកគាត់ក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកន្លែងកើតហេតុភា្លមៗផងដែរ។


មុនពេលកើតហេតុ ដោយមានបុរសម្នាក់ រស់នៅក្នុងអគារកើតហេតុនេះ បានស្គាល់គ្នាជាមួយបុរសរងគ្រោះតាមប្រព័ន្ធ Facebook ហើយក៏បានតេណាត់ជួបគ្នា នៅក្នុងអគារនោះតែម្តង លុះមកដល់ម៉ោងកើតហេតុ ដោយមានការអះអាងពីបុរសត្រូវជាសាច់ញាតិ មកជាមួយគ្នាបានឲ្យដឹងបន្ថែមទៀតថា ដោយពួកគាត់បានចាញ់បោកអ្នកដែលនៅក្នុងអគារខាងលើនោះ បានដោះយកខ្សែដៃ និងគ្រឿងអលង្ការអស់មួយចំនួន ទើបជនរងគ្រោះតូចចិត្តក៏លោតពីលើអគារសម្លាប់ខ្លួនតែម្ដងទៅ ក្រោយមកក៏ឃើញមានសមត្ថកិច្ចចុះមកដល់ក៏បានឃាត់បុរសត្រូវជាសាច់ញាតិ យកទៅប៉ុស្តិ៍ដើម្បីសួរនាំបន្ត។
ករណីដែលបុរសធ្លាក់ពីលើអគារនេះពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ សមត្ថកិច្ចកំពុងតែឃាត់បុរសម្នាក់ ត្រូវជាសាច់ញាតិយកទៅសួរនាំបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង