Banner KNP Detail Top

បុរសម្នាក់ ទប់អារម្មណ៍នឹងតណ្ហារបស់ខ្លួនឯងពុំបាន ទាញដៃចៅស្រីរបស់ខ្លួន ចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច

បុរសម្នាក់ ទប់អារម្មណ៍នឹងតណ្ហារបស់ខ្លួនឯងពុំបាន ទាញដៃចៅស្រីរបស់ខ្លួន ចូលក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច


ខេត្តកណ្ដាល: ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
កុមារីរងគ្រោះ អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាចៅ)។ ចំណែកជនសង្ស័យឈ្មោះ ប៊ួយ អ៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកយាយមុី ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាជីតា)។

ជនរងគ្រោះ កំពុងតែអង្គុយលេងនៅមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យបានចាប់ដៃជនរងគ្រោះអូសចូលក្នុងបន្ទប់ដេករបស់ខ្លួន រួចក៏បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេច រួចហើយជនរងគ្រោះក៏បានមកនិយាយប្រាប់ឈ្មោះ ញ៉ ផល ហើយពេលនោះឈ្មោះ ញ៉ ផល ក៏បានមកនិយាយប្រាប់ម្ដាយរបស់ជនរងគ្រោះ ឈ្មោះ ផុន រីណា រួចគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភជនរងគ្រោះប្រាកដមែន។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង