Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធ និងករណីឆក់ទូរស័ព្ទ និងប្លន់យកម៉ូតូ

ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធ និងករណីឆក់ទូរស័ព្ទ និងប្លន់យកម៉ូតូ

ខេត្តព្រះសីហនុ-នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ភេទប្រុស ជនជាតិខ្មែរ ពាក់ព័ន្ធ និងករណីឆក់ទូរស័ព្ទ និងប្លន់យកម៉ូតូ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រុមជនសង្សយ័ធ្វើសកម្មភាពកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ តាមមហាវិថីជំទាវម៉ៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងត្រូវបានបង្ក្រាបភ្លាមៗ ក្រោយក្រុមជនសង្ស.យ័ធ្វើសកម្មភាពប្រហែលជាងមួយម៉ោង ក្នុងនោះជាបឋមនគរបាលឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៣នាក់ (ស្រីចំនួន០៦នាក់) ប៉ុន្តែក្រោយសាកសួរ និងការស្រាវជ្រាវសមត្ថកិច្ចរកឃើញថាក្នុងចំណោមជនសង្ស័.យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន

មានជនសង្ស័.យតែ១១នាក់ ប៉ុណ្ណោះ(ភេទប្រុស)ដែលពាក់ព័ន្ធក្នុងករណីនេះ ចំណែក១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ។
ជនសង្ស័.យចំនួន១១នាក់ និងវត្ថុតាង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង