Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត ៖ នៅ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយអង្គភាពនគរបាលយុត្តិធម៌ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរ ស្រាវជ្រាវនិងបង្រ្កាបបទល្មើស។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។
– ឃាត់ខ្លួនជនសង្ស័យបាន០១នាក់


១. ឈ្មោះ ស៊ុន ទូច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្ទងបែក ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។ (ជួញដូរគ្រឿញៀន)
+វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន០៣កញ្ចប់តូច (ទម្ងន់០.៩០ក្រាម) ថ្លឹងទាំងសំបក់ថង់។
– ម៉ូតូចំនួន០១គ្រឿង។
– ទូរស័ព្ទចំនួន០១គ្រឿង។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ (លទ្ធផលអវិជ្ជមាន)។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង