Banner KNP Detail Top

រថយន្តមួយគ្រឿង បើករេចង្កូត បុករះរបាំងដែកទម្លុះចូលដល់ម៉ាតការ៉ាស់សាំង តេលា

រថយន្តមួយគ្រឿង បើករេចង្កូត បុករះរបាំងដែកទម្លុះចូលដល់ម៉ាតការ៉ាស់សាំង តេលា បណ្ដាលឱ្យ មនុស្ស ០៣នាក់ រងរបួសធ្ងន់ស្រាល

តាកែវ ៖ នៅ ថ្ងៃទី០២.ខែមិនា ឆ្នាំ២០២៤ ហេតុការណ៍នេះ រងរបួសធ្ងន់ និងរបួសស្រាល ស្ថិតនៅផ្លូវវាងក្រុង ត្រង់ចំនុចបំបែកជាបួន ប្រហ៊ូត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីរថយន្ត lexus RX 300 ពណ៌ប្រផេះពាក់ស្លាកលេខ AB 2995 ភ្នំពេញ ។

យោងតាមសសក្សីដែលបានឃើញហេតុការណ៍នោះបានឲ្យដឹង ថារថយន្ត បើកបរ មកពីទិសខាងកើតលុះមកដល់ចំណុចផ្លូវបំបែកជាបួន បានបុករបងដែក ទម្លុះចូលដល់ក្នុងម៉ាតការ៉ាស់សាំងតេលា មួយកន្លែង ឋិតនៅផ្លូវវាងក្រុងលេខ២១ ភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្តាលឱ្យរងរបួសធ្ងន់បុគ្គលិកការ៉ាស់សាំង០១នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកតៃកុងរថយន្តនិងអ្នករួមដំណើរ ចំនួន០២នាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវដូចគ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង