Banner KNP Detail Top

សូមអរគុណលោកឌុកទ័រ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលជួយសង្គ្រោះ..បុរសម្នាក់

សូមអរគុណលោកឌុកទ័រ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលជួយសង្គ្រោះ..បុរសម្នាក់ ខាងក្រោមនេះបានជោគជ័យ

បុរសម្នាក់ ឈ្មោះ ផ ស វ អាយុ 26 ឆ្នាំ , បានរងគ្រោះថ្នាក់ចរាចរណ៏ ភ្លាត់កែងដៃខាង ឆ្វេង រយៈពេល 3ខែមកហើយ, បន្ទាប់ពីគ្រោះថ្នាក់ ក្រុមគ្រួសារ បងប្អូន និងសាមីខ្លួន បានជ្រើសរើសវិធីព្យាបាលដោយគ្រូបុរាណខ្មែរ ដោយអបដៃ ហើយ ផ្លុំ ស្ដោះទៅតាមបែបបុរាណ។

ក្រោយពេលព្យាលតាមបែបបុរាណ អស់រយៈពេល 3 ខែមក អ្នកជម្ងឺនៅតែឈឺ កែងដៃស្ដាំ ហើយ ហើម ព្រមទាំងមិនអាចបត់កែងដៃបាន ដូចដើមវិញ។ ក្រុមគ្រួសារ និងសាមីខ្លួនក៏បាន មកពិភាក្សា ជាមួយ វេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេស វះកាត់ បាក់បែកឆ្អឹងនិង ប្ដូរសន្លាក់ នៅពេទ្យយើង , ដើម្បី ទទួលបានការព្យាបាលត្រឹមត្រូវតាម បែបវេជ្ជសាស្រ្តទំនើប និង ធ្វើការវះកាត់ទាញ បញ្ចូលវិញ ដើម្បីឲ្យ ឆ្អឹងកែងដៃធ្វើចលនា បាន ដូចដើមវិញ ហើយ ឆាប់រហ័សជាសះស្បើយនិងបាន ទៅធ្វើការងារដូចដើមវិញ។

ផ្នែកសល្យសាស្ត្រមន្ទីរពេទ្យបង្អែកខេត្តតាកែវធ្វើការវះកាត់នៅថ្ងៃទី 1 ខែ មិនា ឆ្នាំ2024
សូមអរគុណ ក្រុមការងារ ដែលបានសហការ និងការវះកាត់ ជូនអ្នកជម្ងឺប្រកបដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង