Banner KNP Detail Top

ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខណ្ឌទួលគោក

ទីតាំងក្លឹបមួយកន្លែង សង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខណ្ឌទួលគោក

ភ្នំពេញ ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន នឹង ជនជាតិវៀតណាម ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។
ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង អតីតក្លឹបអេស៊ីចាស់ ស្ថិតនៅក្នុងទឹកដីសង្កាត់ទឹកល្អក់១ខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ វៀតណាម ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាងលើនេះ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ លោកអភិបាលខណ្ឌទួលគោក និង លោកអធិការខណ្ឌទួលគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង